គ្រាប់ដំបូងរបស់ Lingard ឲ្យជម្រើសជាតិ ជួយអង់គ្លេសឈ្នះហូឡង់
- 2018-03-24 01:16:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាប់ដំបូងរបស់ Lingard ឲ្យជម្រើសជាតិ ជួយអង់គ្លេសឈ្នះហូឡង់
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានយកឈ្នះជម្រើសជាតិហូឡង់ ១ទល់នឹង០ ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំលើទឹកដីហូឡង់។
ជ័យជម្នះយប់មិញធ្វើឲ្យក្រុមរហស្សនាមថាតោកំណាចបញ្ចប់កំណត់ត្រាមិនដែលឈ្នះហូឡង់សោះចាប់តាំងពីឆ្នាំ ១៩៩៦មក។ ១គ្រាប់របស់អង់គ្លេសសម្រេចទីដោយកីឡាករកំពុងឡើងកូដ Jesse Lingard មកពីក្រុម Manchester United។
Lingard គឺជាសមាជិក United ទីពីរដែលអាចស៊ុតបញ្ចូលទីឲ្យអង់គ្លេសបានក្រោមការដឹកនាំរបស់ លោក Southgate បន្ទាប់ពីតារាឆ្នើមវ័យក្មេង Rashford។ មានតែកីឡាករមកពី Spurs ប៉ុណ្ណោះដែលមានកីឡាករស៊ុតចូលច្រើនជាង ( Kane, Alli និង Dier)។
ប្រកួតបន្ទាប់អង់គ្លេសត្រូវស្វាគមន៍ អ៊ីតាលីនៅ Wembley ខណៈ ហូឡង់ត្រូវហោះទៅទឹកដីព័រទុយហ្គាល់ដើម្បីតទល់នឹងក្រុមជើងឯកទ្វីបអឺរ៉ុប៕