ចង់​ឲ្យ​​ឡូហ្គោ​ Apple លើ iPhone ចេញ​ភ្លើង​ លែង​ពិបាក​ហើយ​

  • 2018-03-24 03:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ដើម្បី​ឲ្យ​ឡូហ្គោ​រូប​ផ្លែប៉ោម​លើ​ iPhone ចេញ​ភ្លើង​ដូច​ជា​ MacBook ត្រូវ​ឆ្លងកាត់​ការ​កែច្នៃ​ ដែល​ត្រូវ​ប្រថុយ​ប្រថាន​នឹង​ការ​ខូច​ខាត​គ្រឿង​ខាង​ក្នុង។ ប៉ុន្តែ​ពេល​នេះ​មាន​​សម្បក​ទូរសព្ទ​មួយ​ប្រភេទ​ ដែល​​អាច​បញ្ចេញ​ភ្លើង​លើ​រូប​ឡូហ្គោ​នេះ​បាន​ ដោយ​ងាយៗ​បំផុត។

សម្បក​ទូរសព្ទ​ដែល​បង្ហាញ​ ជា​ផលិតផល​ម៉ាក​ Leke របស់​ប្រទេស​ចិន។ វា​អាច​ធ្វើ​ឲ្យ​ឡូហ្គោ​ ផ្លែ​ប៉ោម​ លើ​សម្បក​បញ្ចេញ​ភ្លើង​ដ៏​ទាក់ទាញ​បាន​តាម​រយៈ​ការ​​ប្រើ​ថាមពល​របស់​ iPhone។ នៅ​លើ​សម្បក​ទូរសព្ទ​ មាន​ភ្ជាប់​នូវ​​ឌុយ​​ Lightning ដែល​អាច​ដោត​ជា​មួយ​ iPhone ធ្វើ​ឲ្យ​ឡូហ្គោ​ភ្លឺ។

ឡូហ្គោ​នេះ​​ប្រើ​ប្រាស់​ថាមពល​ថ្ម​ iPhone តិច​បំផុត​ ហើយ​វា​នឹង​រលត់​នៅ​ពេល​អ្នក​ចុច​បិទ​ iPhone។ គួរ​ដឹង​ថា​សម្បក​​ទូរសព្ទ​នេះ​មាន​សម្រាប់​ iPhone 6/6s/7/8 និង iPhone 6 Plus/6s Plus/7 Plus/8 Plus ដោយ​លក់​លើ​វិបសាយ​ Amazon ក្នុង​តម្លៃ​ក្បែរ ២០ ដុល្លារ

ទស្សនា​វីដេអូ​បង្ហាញ​ខាង​ក្រោម​ដើម្បី​ដឹង​កាន់​តែ​ច្បាស់៖ ​​​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម