ប្រយ័ត្ន​ស៊យ​ទាន់​នឹង​ភ្នែក! ត្រណម​ហាម​ធ្វើ​ដាច់​ខាត ពេល​សែន ឆេងម៉េង ឆ្នាំ​នេះ

  • 2018-03-24 07:01:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សែន ឆេងម៉េង ជា​ពេល​វេលា​ដែល​បង​ប្អូន​ជួបជុំ​គ្នា​មក​សែន​រម្លឹក​គុណ​ដល់​ផ្នូរ​ដូនតា ហើយ​ប្រជាជន​ចិន ឬ​ខ្មែរ​កាត់​ចិន​នៅ​កម្ពុជា បាន​កំណត់ និង​ប្រតិបត្តិ​តៗ​គ្នា​យក​ថ្ងៃ​សែន ឆេងម៉េង ចាប់​ពី​ថ្ងៃ​១ ដល់ ៥ មេសា រៀង​រាល់​ឆ្នាំ។

ការ​ពិត តាម​ទំនៀមទម្លាប់​ចំ​របស់​ជនជាតិ​ចិន​តាំង​ពី​បុរាណ​មក ថ្ងៃ​សែន ឆេងម៉េង គឺ​ចាប់​ពី​ថ្ងៃ​ទី២២ មីនា ដល់ ៨ មេសា រៀង​រាល់​ឆ្នាំ។ នេះ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​របស់​អ្នក​គ្រូ​ហុងស៊ុយ ឡុង ណាលី អគ្គ​នាយិកា​ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ។

គ្រូ​ហុងស៊ុយ​ល្បី​ឈ្មោះ​រូប​នេះ ក៏​បាន​ប្រាប់​ពី​ថ្ងៃ​ល្អ​បំផុត​សម្រាប់​សែន ឆេងម៉េង ក្នុង​ឆ្នាំ​២០១៨ ផង​ដែរ ដែល​មាន​តែ ៤ ថ្ងៃ​ប៉ុណ្ណោះ គឺ៖

  • ថ្ងៃ​ទី ២៨ មីនា វេលា​ម៉ោង ៧-៩ ព្រឹក
  • ថ្ងៃ​ទី ១ មេសា វេលា​ម៉ោង ៧-៩ ព្រឹក
  • ថ្ងៃ​ទី ២ មេសា វេលា​ម៉ោង ៧-៩ ព្រឹក
  • ថ្ងៃ​ទី ៥ មេសា វេលា​ម៉ោង ៧-៩ ព្រឹក (ហេតុ​ផល​ម៉េច​បាន​ម៉ោង​ថ្ងៃ​ទាំង​នេះ​ល្អ​បំផុត​មាន​បញ្ជាក់​ក្នុង​វីដេអូ)។

ពេល​សួរ​ថា សែន ឆេងម៉េង ឆ្នាំ​នេះ ត្រូវ​មាន​ត្រណម​អី​ខ្លះ​ក្រែង​លោ​ឆុង អ្នក​គ្រូ ណាឡី បាន​បញ្ជាក់​ថា ប្រសិន​បើ​មាន​ការ​ពូន​ផ្នូរ និង​កាប់​ដើម​ឈើ​សម្អាត​ជុំវិញ​ផ្នូរ អ្នក​ត្រូវ​ប្រយ័ត្ន​បំផុត ព្រោះ​អាច​ឆុង។

អ្នក​គ្រូ​ពន្យល់​លម្អិត​ថា៖

  • បើ​សិន​ក្បាល​ដំណេក​ផ្នូរ (កន្ទុយ​ផ្នូរ) បែរ​ចំ​ទិស​ខាង​ជើង ហើយ​មាន​ការ​ពូន​ផ្នូរ​ដោយ​មាន​ចាក់​ដី​រង្គោះរង្គើ (ខ្ទ័រ) ផ្នូរ ឬ​ដក-កាប់​ដើម​ឈើ​នៅ​ទិស​ខាង​ជើង​នៃ​កន្ទុយ​ផ្នូរ នោះ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ​ដែល​កំពុង​រក​ស៊ី​ឡើង កាន់​តែ​ដាក់​ធ្លាក់​វិញ ជា​ពិសេស​អ្នក​កើត​ឆ្នាំ​រោង រកា ឆ្លូវ មមែ និង​ច ព្រម​ទាំង​អ្នក​មាន​ផ្ទៃ​ពោះ (ពរ​ពោះ​កូន​ឆ្នាំ​ច)។
  • ករណី​កូន​ចៅ​គេ​ផ្សេង​ពូន​ផ្នូរ​ដូន​តា​របស់​គេ ដោយ​ចាក់​ដី​រង្គោះរង្គើ (ខ្ទ័រ) ឬ​កាប់-ដក​ដើម​ឈើ ហើយ​ចំ​ទិស​ខាង​ជើង​នៃ​ក្បាល​ដំណេក​ផ្នូរ (កន្ទុយ​ផ្នូរ) របស់​ដូនតាអ្នក អ៊ីចឹង​អ្នក​ក៏​ស៊យ​ដែរ ជា​ពិសេស​អ្នក​កើត​ឆ្នាំ​រោង រកា ឆ្លូវ មមែ និង​ច ព្រម​ទាំង​អ្នក​មាន​ផ្ទៃ​ពោះ (ពរ​ពោះ​កូន​ឆ្នាំ​ច)។

ដំណោះ​ស្រាយ​ប្រសើរ​បំផុត​សម្រាប់​អ្នក​ដែល​មាន​ផ្នូរ​ដូន​តា កន្ទុយ​បែរ​ទៅ​ទិស​ខាង​ជើង គឺ​ត្រូវ​សែន​ហើយ​ភ្លាម ត្រឡប់​មក​ផ្ទះ​វិញ​ភ្លាម បង្ការ​ក្រែង​លោ​មាន​ករណី​ផ្នូរ​គេ​ផ្សេង​មាន​សំឡេង​ក្ដុងក្ដាំង (អុជ​ផាវ ពូន​ផ្នូរ ឬ​កាប់​ដក​ដើម​ឈើ)។

ចង់​ដឹង​លម្អិត សូម​មើល​វីដេអូ​ខាង​ក្រោម៖

ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ មាន​សេវាកម្ម​ហុងស៊ុយ៖

  • មើល​ជោគជតារាសី
  • ផ្ទះ សណ្ឋាគារ ភោជនីយដ្ឋាន ខុនដូ រោងចក្រ ក្រុមហ៊ុន ទីតាំង​អាជីវកម្ម ដី​សង់​ផ្ទះ សំណង់​ផ្សេងៗ
  • វេលា​​ការ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង

  • អាសយដ្ឋាន ផ្ទះ​លេខ E12 ផ្លូវ 77 (បុរី​វីឡា​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ)
  • ទូរសព្ទ​លេខ 086 456 289 / 093 563 289 / 071 5636 289
  • ផេក​ហ្វេសប៊ុក Master Naly Feng Shui

អត្ថបទ៖ សុផាត