Liverpool ត្រៀម​ដំឡើង​ប្រាក់​អាទិត្យ​ដល់ Salah គុន​នឹង​២

  • 2018-03-26 03:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហង្សក្រហម​ Liverpool ត្រៀម​រួចរាល់​​ក្នុង​​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​ តារា​ជើង​ស៊ុត Mo Salah ពោល​គុន​នឹង​២​នៃ​ប្រាក់បៀវត្សរ៍​ចាស់។

Salah បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ ចាប់​តាំង​ពី​ផ្លាស់​មក​ Anfield ក្នុង​រដូវ​កាល​ដំបូង។ ដើម្បី​តបស្នង​ជួយ​ក្លឹប​ Liverpool ចង់​បន្ថែម​ប្រាក់​អាទិត្យ​ដល់​កីឡាករ​សញ្ជាតិ​អេហ្សីប​រូប​នេះ​ដល់​២០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

កីឡាករ​វ័យ​២៥​ឆ្នាំ​ ដែល​ជា​អតីត​កីឡាករ Chelsea ត្រូវ​គេ​រំពឹង​ថា​នឹង​អាច​រក​បាន​៣៦​គ្រាប់​នៅ​រដូវ​កាល​នេះ។ រូប​គេ​បាន​ចូលរួម​ជាមួយ Liverpool កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​មុន​ពី Roma ក្នុង​តម្លៃ​ខ្លួន​៣៤​លាន​ផោន ក្នុង​កុងត្រា​វែង​ ដោយ​ទទួល​បាន​​៩​ម៉ឺន​ផោន​ក្នុង​១​សប្ដាហ៍។ តែ​សម្រាប់​ពេល​នេះ​ហង្សក្រហម​កំពុង​ត្រៀម​ដំឡើង​ប្រាក់​អាទិត្យ​ថ្មី ដើម្បី​លើក​ទឹក​ចិត្ត ក៏​ដូច​ជា​ផ្ដាច់​ចំណង​ជាមួយ Real Madrid។

ប្រាក់​អាទិត្យ​២០​ម៉ឺនផោន នឹង​ធ្វើ​ឲ្យ Salah ចូល​ក្នុង​កំពូល​តារាង Premier League កីឡាករ​ទាំង​១០​មាន​ចំណូល​ច្រើន​ជាង​គេ​ ខណៈ​កម្រិត​លុយ​នេះ​ស្មើ​ជាមួយ  David de Gea និង Eden Hazard៕ ​​

  • Sabay កំពុង​ជ្រើស​រើស​បុគ្គល​ផ្នែក​ Corporate Sales Executives ៥នាក់ ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

​​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ