អុញនោះ! Uber​ លក់​ជំនួញ​តាក់ស៊ីទាំង​នៅ​កម្ពុជា​ និង​ប្រទេស​នៅ​អាស៊ាន​​ទៅ​ឲ្យ Grab បាត់​ហើយ​

  • 2018-03-26 07:25:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Uber ដែល​អ្នក​រាល់​គ្នា​ស្គាល់​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ហៅ​តាក់ស៊ី​ជុំ​វិញ​ពិភពលោក​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​នោះ​ បាន​លក់​ចំណែក​ទីផ្សារ​របស់​ខ្លួន​ទាំងអស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ទៅ​ឲ្យ​គូ​ប្រជែង គឺ​ក្រុមហ៊ុន Grab ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស សិង្ហបុរី។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​តែ​ម្ដង ដោយ​ក្នុង​នោះ​រាល់​មុខ​ជំនួញ​ទាំង​អស់​របស់​ Uber រួម​មាន សេវា​ហៅ​តាក់ស៊ី ការ​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ និង​ការ​ទូទាត់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា, ឥណ្ឌូណេស៊ី​, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និង វៀតណាម នឹង​ត្រូវ​ជំនួស​ដោយ​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ Grab វិញ។

រូបថត៖ KampuchearPartyRepublic

ជា​ផល​មក​វិញ​ក្នុង​ការ​លក់​នេះ Uber នឹង​កាន់​កាប់​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ Grab ចំនួន27.5% ហើយ​នាយក​ប្រតិបត្តិ​ Uber លោក​ Dara Khosrowshahi នឹង​ចូល​រួម​ជា​គណៈ​គ្រប់គ្រង​របស់ Grab ផង​ដែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ​ដែល​ក្រុមហ៊ុន​យក្ស​អាមេរិក​មួយ​នេះ បាន​ដក​ខ្លួន​ពី​ប៉ែក​អាស៊ី​នោះ តួ​យ៉ាង​កាល​ពី​ ខែ​ កក្កដា​ឆ្នាំ 2016 Uber បាន​លក់​អាជីវកម្ម​ក្នុង​ប្រទេស​ចិន​​ទៅ​ឲ្យ​ក្រុមហ៊ុន​ Didi Chuxing ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន​ផ្ទាល់​តែ​ម្ដង។

  • Sabay កំពុង​ជ្រើស​រើស​បុគ្គល​ផ្នែក​ Corporate Sales Executives ៥នាក់ ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ Cnet   ប្រែសម្រួល៖ សុវត្ថិ