Zayn Malik បង្ខំ​ចិត្ត​មិន​បញ្ចេញ​បទ​ចម្រៀង​ពី Gigi Hadid ជា​ច្រើន​បទ​ក្រោយ​បែក​គ្នា

  • 2018-03-26 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Zayn Malik ដែល​ជា​អតីត​សមាជិក​ក្រុម​ចម្រៀង One Direction បាន​ផលិត​បទ​ចម្រៀង​ពី​អតីត​សង្សារ​ចាស់​ខ្លួន​ Gigi Hadid ដល់​ទៅ​ជាង​៣០​បទ​ឯណោះ ដែល​បទ​ចម្រៀង​ទាំង​នោះ​សុទ្ធ​តែ​សម្រាប់​ដាក់​បញ្ចូល​ក្នុង​អាល់ប៊ុម​ថ្មី​ខ្លួន។

សម្រាប់​ពេល​នេះ តារា​ចម្រៀង​វ័យ​២៥​ឆ្នាំ​រូប​នេះ​សម្រេច​ចិត្ត​មិន​បញ្ចេញ​បទ​ចម្រៀង​ទាំង​នោះ ប៉ុន្តែ​នឹង​ផលិត​បទ​ចម្រៀង​ថ្មីៗ​ ដែល​រៀប​រាប់​អំពី​ការ​បែក​បាក់​ស្នេហា​ជំនួស​វិញ។​ ដូច្នេះ​ហើយ​អាល់ប៊ុម​ថ្មី​របស់​តារា​រូប​នេះ​ នឹង​ត្រូវ​ពន្យារ​ពេល​រាប់​ខែ ឬ​ក៏​ដល់​ថ្នាក់​ឆ្នាំ​ព្រោះ​ Zayn បាន​ខិត​ខំ​ផលិត​អាល់ប៊ុម​ថ្មី​នេះ​អស់​រយៈ​ពេល ១៨​ខែ​មក​ហើយ។

ប្រភព​មួយ​ពី​សារព័ត៌មាន​ Dailystar បាន​ឲ្យ​ដឹង​ថា Zayn បាន​សរសេរ​បទ​ចម្រៀង​ទាំង​នោះ​ ក្នុង​ពេល​ដែល​ខ្លួន​កំពុង​តែ​ស្រលាញ់​ពេញ​ចិត្ត​ និង​ស្និទ្ធស្នាល​ជាមួយ Gigi Hadid ខ្លាំង។

ដូច្នេះ​ហើយ​ទើប​ លោក​ចង់​ឲ្យ​បទ​ចម្រៀង​ជា​ច្រើន​ក្នុង​អាល់ប៊ុម​ថ្មី​នេះ​ផ្ដោត​ពី​ការ​បែក​បាក់​គ្នា​វិញ។ គូស​បញ្ជាក់​ដែរ​ថា គិត​មក​ត្រឹម​ពេល​នេះ​អាល់ប៊ុម​ដំបូង​ "Mind Of Mine” កាល​ពី​ពីរ​ឆ្នាំ​មុន៕

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ Dailystar   ប្រែ​សម្រួល៖ ធារ៉ូ