Alves បង្ហាញ​​កីឡាករ​ប្រេស៊ីល​ម្នាក់​មាន​កម្រិត​លេង​ស្មើ Neymar

  • 2018-03-27 04:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល Dani Alves យល់​ឃើញ​ថា ទម្រង់​លេង​របស់ Philippe Coutinho ស្មើ​កម្រិត​របស់ Neymar ហើយ។

ក្នុង​ទីក្រុង Berlin យប់​ថ្ងៃ​អង្គារ​នេះ ប្រេស៊ីល​ត្រូវ​​​ទៅ​សងសឹក​អាល្លឺម៉ង់ បន្ទាប់​ពួក​គេ​បរាជ័យ​ធ្ងន់ធ្ងរ​​​ឈឺចាប់​ក្នុង​លទ្ធផល​ ៧-១ កាល​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ World Cup ២០១៤។ ត្បិត​តែ​ជា​ការ​ប្រកួត​មិត្តភាព​តែ ប្រេស៊ីល​ពិត​ជា​ចង់​ឈ្នះ​ដើម្បី​​បន្ធូរ​ចិត្ត​រឿង​អតីត និង​រំពឹង​បញ្ចប់​ភាព​មិន​ដែល​ចាញ់​១៦​​ប្រកួត​​ចុងក្រោយ​របស់​អាល្លឺម៉ង់​ផង​ដែរ។

កីឡាករ​ថ្លៃ​ជាង​គេ​លើ​លោក Neymar ត្រូវ​អវត្តមាន​ក្នុង​ការ​ប្រកួត​នេះ​ដោយ​សារ​បញ្ហា​របួស។ ដូច្នេះ Coutinho ត្រូវ​ជំនួស​តំណែង ចាប់​ដៃ​គូ​ជាមួយ Willian និង Gabriel Jesus លេង​ប្រយុទ្ធ​​៣​ខាង​លើ។ មុន​ការ​ប្រកួត​មក​ដល់​ខ្សែ​ការពារ​ស្ដាំ​របស់ PSG កីឡាករ Dani Alves បានិយាយ​ថា៖ "ខ្ញុំ​ជឿជាក់​ Coutinhoជា​កីឡាករ​មាន​កម្រិត​លេង​ដូច Neymar។ គេ​មាន​​ឥទ្ធិពល​​​ខ្លាំង​ ​លើ​កីឡាករ​របស់​ពួក​យើង​ទាំង​អស់​​។ ខ្ញុំ​មាន​អារម្មណ៍​បែប​នេះ​ តាំង​ពី​ពេលគេ​នៅ Liverpool និង Barcelona”៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ