ពេលជិះក្នុង​ក្រុង ១១ចំណុច អ្នក​​គួរ​​ពិចារណា​ ករណីប្រើឡាន Ford

  • 2018-03-27 09:36:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​ការ​ប្រើ​ប្រាស់​រថយន្ត​ក្នុង​ទីក្រុង​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​រៀង​រាល់​ថ្ងៃ ទើប​ក្រុមហ៊ុន Ford បាន​បញ្ចេញ​រថយន្ត Ford Fiesta សម្រាប់​អ្នក​រស់​នៅ​ទីក្រុង។ Sabay នឹង​លើក​យក​មូលហេតុ​ទាំង១១ ដែល​អ្នក​គួរ​ពិចារណា​រថយន្ត​ខ្នាត​តូច​មួយ​នេះ៖

១. រូប​រាង​តូច៖ ឡាន​តូច​មិន​ត្រឹមតែ​ស្រួល​រាល់​ពេល​ស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ​ទេ ពេល​ចង់​ចត​តាម​ដង​ផ្លូវ​ក៏​ងាយ​ស្រួល​សម្រាប់​អ្នក​បើកបរ​ផង​ដែរ

២. ប្រព័ន្ធ Ford SYNC៖ ដែល​អាច​បញ្ជា​ដោយ​សំឡេង (Voice Command) ទៅ​លើ​វិទ្យុ តន្ត្រី និង​ការ​កម្សាន្ត​ផ្សេងៗ

៣. ម៉ាស៊ីន 1.0L Eco-boost៖ បច្ចេកវិទ្យា​ចុង​ក្រោយ​របស់ Ford មាន​កម្លាំង​ខ្លាំង ស៊ី​ប្រេង​តិច និង​ជួយ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ទៅ​លើ​បរិស្ថាន

៤. ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត (Electronic Stability Program)៖ ធ្វើ​ឲ្យ​រថយន្ត​មាន​លំនឹង​ល្អ និង​បញ្ចៀស​ការ​ក្រឡាប់ ងាយ​ស្រួល បើ​ចង់​បើក​ផ្លូវ​ឆ្ងាយ​ម្ដង​ម្កាល

៥. ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត (Hill Start Assist with Brake Support)៖ អាច​ទប់​រថយន្ត​នៅ​លើ​ចំណោត​បាន ២វិនាទី​ដោយ​ពុំ​បាច់​ជាន់​ហ្វ្រាំង សក្ដិសម​បើ​អ្នក​ស្ទះ​នៅ​លើ​ស្ពាន​ជាដើម

៦. ប្រព័ន្ធ​ហ្វ្រាំង​អេឡិចត្រូនិក (Electronic Brake Assist)៖ ពេល​ស្ទះ​ប្រាកដ​ជា​ធ្លាប់​មាន​បទពិសោធន៍​ច្រឡំ​ប្រលែង​ហ្វ្រាំង ឬ​ភ្លេច​ជាន់​ហ្វ្រាំង​ជាដើម ដែល​វា​នឹង​ធ្វើ​ការ​ល្អ​ក្នុង​ករណី​បន្ទាន់​បែប​នេះ

៧. Sensor ក្រោយ ៤គ្រាប់៖ ជំនួយ​នៅ​ពេល​ចូល​ចត ដោយ​ផ្ដល់​សញ្ញា​ជា​សំឡេង​បើ​មាន​អ្វី​នៅ​ខាង​ក្រោយ

៨. ចង្កូត​អេឡិចត្រូនិក (Electronic Power Assisted Steering)៖ ធ្វើ​ឲ្យ​ចង្កូត​ធូរ ងាយ​ស្រួល​សម្រាប់​អ្នក​បើក

៩. ចង្កៀង​ខាង​មុខ​បិទ​បើក​ស្វ័យប្រវត្តិ (Automatic Headlamp)

១០. ផ្លិត​ទឹក​ស្វ័យប្រវត្តិ (Rain-Sensing Wipers)

១១. មាន​កន្លែង​ផ្ទុក​ឥវ៉ាន់​បាន​ច្រើន (Extra Storage Compartments)

ដោយ៖ វិទូ