មិត្ត​ជិតស្និទ្ធ Jennifer Aniston ម្នាក់​ប្រាប់​នាង​ថា​កុំ​ប្រញាប់​ឡើង​គ្រែ​ជាមួយ​ Brad Pitt ពេក

  • 2018-03-28 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត​ភក្ដិ​ជិតស្និទ្ធ​ម្នាក់​របស់ Jennifer Aniston ដែល​សម្ដែង​នៅ​ក្នុង​រឿង​ភាគ​ដ៏​ល្បី "Friends” ជាមួយ​គ្នា​ គឺ​តារា​សម្ដែង Courteney Cox មិន​ញញើត​នឹង​ប្រាប់​មិត្ត​ខ្លួន​តាម​ត្រង់​នូវ​រឿង​អ្វី​ដែល​នាង​មិន​ពេញ​ចិត្ត​ឡើយ។

Jennifer និង Courteney Cox

អ្នក​ទាំង​ពីរ​ជួប​គ្នា​ទាំង​ពី​រឿង​ភាគ "Friends” ដាក់​បញ្ចាំង​នៅ​ឆ្នាំ ១៩៩៤។ ដូច្នេះ​ហើយ​គ្រាន់​តែ​ Jennifer បាន​លែង​លះ​ជាមួយ​ស្វាមី Justin Theroux ភ្លាម​ Courteney ព្យាយាម​ប្រាប់​មិត្ត​ខ្លួន​កុំ​ឲ្យ​ប្រញាប់​ទៅ​រក​អតីត​ស្វាមី​ Brad Pitt ពេក។

ប្រភព​មួយ​ប្រាប់​សារព័ត៌មាន​​ Hollywood Life ដូច្នេះ​ថា៖ "Courteney បាន​ទាក់ទង​ទៅ​កាន់ Jennifer ភ្លាម​ កុំ​ឲ្យ​នាង​ទាក់ទង​ជាមួយ​អតីត​ស្វាមី​ បន្ទាប់​ពី​នាង​បាន​ឮ​ពី​ដំណឹង​ដែល​រៀប​រាប់​ថា​ អ្នក​ទាំង​ពីរ​កំពុង​មើល​ចិត្ត​គ្នា​ម្ដង​ទៀត។" នេះ​ដោយ​សារ​តែ​ តារា​វ័យ ៥៣​ឆ្នាំ​រូប​នេះ​តែង​តែ​នៅ​ជិត​ Jennifer តាំង​ពី​​នាង​ចាប់​ផ្ដើម​ទាក់​ទង Brad Pitt មក​ម្ល៉េះ​ ដូច្នេះ​ហើយ​ពួក​គេ​ឆ្លង​កាត់​នូវ​ការ​លំបាក​ផ្សេងៗ​ជាមួយ​គ្នា រហូត​មក​ដល់​សព្វ​ថ្ងៃ។

អ្នក​ណា​ក៏​ដឹង​ដែរ​ Brad បាន​ធ្វើ​ឲ្យ​ Jennifer ខូច​ចិត្ត​ពេល​លោក​សម្ដែង​ភាពយន្ត "Mr. and Mrs. Smith” យ៉ាង​ស្និទ្ធ​ស្នាល​ជាមួយ Angelina Jolie។ អីចឹង​ហើយ​ទើប​ Courteney បាន​ថ្លែង​ថា៖ "Jennifer មិន​ត្រូវ​ប្រញាប់​ឡើង​គ្រែ​ជាមួយ Brad ភ្លាមៗ​ព្រោះ​នាង​ទើប​តែ​លែង​លះ​នោះ​ទេ ព្រោះ​នេះ​គឺ​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ" ប្រភព​ដដែល​បន្ត។

Jennifer បែក​បាក់​ជាមួយ​ស្វាមី Justin ដោយ​សារ​តែ​លោក​មាន​សម្រស់​ស្រស់​សង្ហា​ពេក ធ្វើ​ឲ្យ​នាង​តែង​តែ​បញ្ហា​ពិបាក​ចិត្ត​នៅ​ពេល​ចេញ​ទៅ​ខាង​ក្រៅ​ជា​ពិសេស​ជួប​ជាមួយ​មិត្ត​ភក្តិ​ស្រីៗ​របស់​នាង ហេតុ​ដូច្នេះ​ហើយ​ទើប​ចំណង​ស្នេហា​របស់​អ្នក​ទាំង​ពីរ​មាន​ភាព​រកាំរកូស៕

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី