មិននឹកស្មានរថភ្លើង គីម ជុងអ៊ុន ជិះទៅចិន មានលក្ខណៈពិសេសអស្ចារ្យដល់ម្លឹង!

  • 2018-03-28 07:17:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថភ្លើង​ដ៏​អាថ៌កំបាំង​មួយ​គ្រឿង បាន​ចូល​ចត​នៅ​ស្ថានីយ​រថភ្លើង​កណ្ដាល​ក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​យប់​ថ្ងៃ​ច័ន្ទ កន្លង​ទៅ​នេះ ហើយ​ត្រូវ​គេ​ដឹង​ថា វា​បាន​ដឹក​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បី​មក​ធ្វើ​ការ​ពិភាក្សា​សម្ងាត់​ជាមួយ​សម​ភាគី​ចិន។

រថភ្លើង​ដែល​ដឹក​លោក គីម ជុងអ៊ុន មាន​ពណ៌​បៃតង និង​កញ្ចក់​ពណ៌​ខ្មៅ ហើយ​ថែម​ទាំង​អាច​ការពារ​គ្រាប់​កាំភ្លើង​ទៀត​ផង។

បើ​យោង​តាម​របាយការណ៍​ព័ត៌មាន​របស់​កូរ៉េខាងត្បូង គេ​ជឿជាក់​ថា យ៉ាង​ហោច​ណាស់​មាន​ទូ​រថភ្លើង​សុវត្ថិភាព ៩០ គ្រឿង នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​មេដឹកនាំ​ផ្ដាច់ការ​ខាង​លើ។

ទូ​រថភ្លើង​និមួយៗ​សុទ្ធ​សឹង​តែ​អាច​ការពារ​គ្រាប់​កាំភ្លើង​បាន ធ្វើ​ឲ្យ​វា​មាន​ទម្ងន់​កាន់​តែ​ធ្ងន់​ជាង​រថភ្លើង​ធម្មតា។ វា​អាច​ធ្វើ​ដំណើរ​បាន​យឺត​បំផុត ពោល​គឺ​ត្រឹម​ល្បឿន ៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ។

ព័ត៌មាន​លម្អិត​អំពី​រថភ្លើង​ខាងលើ គឺ​បាន​មក​ពី​ការ​ស៊ើបការណ៍​សម្ងាត់ , លិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​មុនៗ និង ខ្សែ​វីដេអូ​ព័ត៌មាន​ដ៏​កម្រ​របស់​រដ្ឋ។

យ៉ាងណាមិញ លោក គីម ជុងអ៊ុន ត្រូវ​បាន​គេ​ដឹង​ថា ប្រើប្រាស់​ការ​ធ្វើ​ដំណើរ​ស្រដៀង​គ្នា​ជាមួយ​ឪពុក គឺ លោក គីម ជុងអ៊ីល ចំពោះ​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដ៏​កម្រ​ម្ដងម្កាល។ កាល​ពី​សម័យ​លោក គីម ជុងអ៊ីល កាន់​តំណែង រថភ្លើង​តែង​ដឹក​មន្ត្រី​សន្តិសុខ ១០០ នាក់ , ត្រួត​ពិនិត្យ​​ស្ថានីយ​រថភ្លើង​ក្រែង​មាន​គ្រាប់បែក និង ការ​គំរាមកំហែង​ដទៃ​ទៀត រួម​ទាំង សាកល្បង​សុវត្ថិភាព​នៃ​ផ្លូវ​ដែក​ជា​​មុន​ផង​ដែរ។

លើស​ពី​នេះ​ទៅ​ទៀត ឧទ្ធម្ភាគចក្រ និង​យន្តហោះ​យោធា នឹង​ហោះ​ពី​លើ​រថភ្លើង​ដើម្បី​ផ្ដល់​សុវត្ថិភាព​បន្ថែម​ទៀត។ មិនតែប៉ុណ្ណោះ ស្ថានីយ​រថភ្លើង​ចំនួន ២០ កន្លែង ត្រូវ​បាន​គេ​សាងសង់​ឡើង​នៅ​ទូទាំង​ប្រទេស​កូរ៉េខាងត្បូង សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន​របស់​មេដឹកនាំ៕

ចុច​អាន៖

ប្រភព៖ nytimes   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី