របស់ទាំង ១៥ យ៉ាង លោក គីម ជុងអ៊ុន ហ៊ានចំណាយលុយរាប់លានដុល្លារទិញ

  • 2018-03-27 04:12:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សារព័ត៌មាន​បរទេស​ជាច្រើន បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៥ ពាន់​លាន​ដុល្លារ​អាមេរិក។

ខាងក្រោម​នេះ​គឺ​ជា​របស់​ទាំង ១៥ យ៉ាង ដែល​មេដឹកនាំ​កូរ៉េខាងជើង វ័យ ៣៥ ឆ្នាំ​ខាង​លើ​ហ៊ាន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ទិញ។

#១ ឡាន Mercedes Benz S600 ការពារ​គ្រាប់ តម្លៃ​ជិត ២ លាន​ដុល្លារ​អាមេរិក

#២ វិមាន​ចំនួន ១៧ កន្លែង

#៣ ឧទ្យាន Pyongyang Amusement Park និង Munsu Water Park តម្លៃ ១០០ លាន​ដុល្លារ​អាមេរិក

#៤ ក្រុម​បាល់បោះ Harlem Globetrotters

#៥ ព្យ៉ាណូ​ជាង ៣០ គ្រឿង ដោយ​ក្នុង​មួយ​គ្រឿងៗ​មាន​តម្លៃ​ប្រហែល ៦០ ០០០ ដុល្លារ​អាមេរិក

#៦ សេះ​ប្រណាំង

#៧ ទីលាន​វាយ​កូនគោល​ផ្ទាល់​ខ្លួន (មាន​ច្រើន​ជាង​មួយ​កន្លែង) ដែល​ចំណាយ​លុយ ៣ លាន​ដុល្លារ​អាមេរិក​សម្រាប់​កសាង និង​ប្រហែល ៥០០ ០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ដើម្បី​មើល​ថែ

#៨ យន្តហោះ​ផ្ទាល់ខ្លួន តម្លៃ ១,៥ លាន​ដុល្លារ​អាមេរិក

#៩ ឡាន​ជាង ១០០ គ្រឿង (Mercedes Benz ជា​ម៉ាក​ដែល​លោក​ចូលចិត្ត​បំផុត)

#១០ នាឡិកា​ដៃ​ច្រើន​គ្រឿង តម្លៃ​សរុប ៨ លាន​ដុល្លារ​អាមេរិក

#១១ ផលិតផល​នាំ​ចូល ជាពិសេស ស្រា Hennessy ដែល​មាន​តម្លៃ ២ ០០០ ដុល្លារ​អាមេរិក

#១២ រោងកុន​ផ្ទាល់​ខ្លួន អាច​ផ្ទុក​មនុស្ស​បាន ១ ០០០ នាក់ និង​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

#១៣ អំណោយ​សម្រាប់​ភរិយា ដូចជា កាបូប​ដៃ​ម៉ាក Christian Dior តម្លៃ​ប្រហែល ១ ៥០០ ដុល្លារអាមេរិក ជាដើម (ចំណូល​ប្រជាជន​កូរ៉េខាងជើង​មួយ​ឆ្នាំ ស្មើ​នឹង​ប្រហែល ១ ០០០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ)

#១៤ ទូក​ប្រណីត តម្លៃ​ប្រហែល ៨ លាន​ដុល្លារ

#១៥ រមណីយដ្ឋាន​ស្គី​ទឹកកក តម្លៃ ៣៥ លាន​ដុល្លារ

ចុច​អាន៖

ប្រភព៖ Therichest   ប្រែ​សម្រួល៖ សេង ឡុង