បែកធ្លាយរឿងរ៉ាវ គីម ជុងអ៊ុន ក្លែងលិខិតឆ្លងដែន ចូលទៅប្រទេស​លោក​ខាងលិច

  • 2018-02-28 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ដឹក​នាំ​កូរ៉េខាងជើង​លោក​ គីម​ ជុង​អ៊ុន និង ​លោក​ គីម​ ជុង​អ៊ីល​ ឪពុក​របស់​លោក​ បាន​ក្លែង​លិខិត​ឆ្លង​ដែន​ជនជាតិ​ប្រេស៊ីល ក្នុង​ការ​ស្នើ​សុំ​ទិដ្ឋាការ (Visa)​ ដើម្បី​ចូល​ទៅ​កាន់​ប្រទេស​លោក​ខាង​លិច​ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៩០។ នេះ​បើ​តាម​ប្រភព​មន្រ្តី​ជាន់ខ្ពស់​៥​នាក់​ ផ្នែក​សន្តិ​សុខ​របស់​ប្រទេស​លោក​ខាងលិច។​

ប្រភព​មន្រ្តី​ជាន់​ខ្ពស់​ខាង​លើ​បាន​បន្ត​ថា​ លិខិតឆ្លងដែន​ទាំងពីរ​នេះ គឺ​មាន​រូបថត​អ្នក​ទាំង​ពីរ អម​នឹង​ឈ្មោះ​ Josef Pwag(គីម ជុងអ៊ុន) និង Ijong Tchoi (គីម ជុងអ៊ីល) ។

ប្រភពដដែលបានបន្តទៀតថា "ការណ៍​នេះ​ បង្ហាញ​ពី​គោល​បំណង​របស់​ក្រុម​គ្រួសារ​ត្រកូល​គីម ក្នុង​ការ​ស្វែង​ផ្លូវ​សម្រាប់​រត់​គេច​សម្រាប់​ខ្លួនឯង"។

ជុំ​វិញ​រឿង​នេះ​ ស្ថាន​ទូត​កូរ៉េ​ខាង​ជើង​ក្នុង​ប្រទេស​ប្រេស៊ីល​ មិន​ទាន់​បាន​ឆ្លើយតប​នឹង​បញ្ហា​នេះ​នៅឡើយទេ។ ម្យ៉ាង​វិញ​ទៀត ក្រសួង​ការ​បរទេស​ប្រេស៊ីល​ កំពុង​ស៊ើប​អង្កេត​ទៅ​លើ​បញ្ហា​នេះផងដែរ។​ ប្រភព​អនាមិក​មួយ​ក្នុង​ប្រទេស​ប្រេស៊ីល​ បាន​បង្ហើប​ថា ឯក​សារ​លិខិតឆ្លង​ដែន​ទាំង​នេះ​ គឺ​ត្រឹម​ត្រូវ​តាម​ច្បាប់។

គេ​សង្ស័យ​ថា លិខិត​ឆ្លង​ដែន​នេះ​ ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ដើម្បី​ចូល​ទៅ​កាន់​ប្រទេស​ ប្រេស៊ីល​ ជប៉ុន និង​ហុងកុង។ ក្នុង​ឆ្នាំ២០១១ លោក Yomiuri Shimbun អ្នក​កាសែត​ជនជាតិ​ជប៉ុន​ បាន​រាយការណ៍​ថា​ លោក គីម ជុង​អ៊ុន បាន​ទៅ​កាន់​ទីក្រុង​Tokyo​ ក្នុងឆ្នាំ១៩៩១ ដោយ​ប្រើ​ប្រាស់​លិខិតឆ្លង​ដែន​ជនជាតិ​ប្រេស៊ីល​(កាលនៅក្មេង)។

សូម​ជម្រាបថា លោក​ គីម ជុង​អ៊ុន​ ត្រូវ​បាន​គេ​ដឹង​ថា​​ បាន​ចូល​រៀន​នៅ​សាលា​អន្តរជាតិមួយ​ក្នុង​ប្រទេស​ស្វីស​ ដែល​លោក​ក្លែង​ជា​កូន​ប្រុស​របស់ ​អ្នក​បើកឡាន​ឲ្យ​ស្ថានទូត​៕​

ចុច​អាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទពេញនិយម