ត្រឹម៣ថ្ងៃ ប្អូនស្រី គីម ជុងអ៊ុន ចាយលុយកូរ៉េខាងត្បូង អស់ជាង២០ម៉ឺនដុល្លារ នៅកីឡាអូឡាំពិករដូវរងា

  • 2018-02-23 01:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងត្បូង បាន​ចំណាយ​លុយ​ប្រហែល ២៤០ លាន​វុន ឬ​ជាង ២២០ ០០០ ដុល្លារ​អាមេរិក ទៅ​លើ​ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន និង អ្នក​អម​ដំណើរ​របស់​នាង ក្នុងរយៈពេល ៣ ថ្ងៃ នៃ​ការ​ចូលរួម​កីឡា​អូឡាំពិក​រដូវ​រងា។ នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

លុយ​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​បាន​ចំណាយ​លើ​ការ​ស្នាក់នៅ , ការ​ដឹកជញ្ជូន និង អាហារ សម្រាប់​សមាជិក​គណៈប្រតិភូ ៤ រូប និង បុគ្គលិក ១៨ នាក់​ផ្សេង​ទៀត។ ប្អូនស្រី លោក គីម ជុងអ៊ុន មាន​ឈ្មោះ​ថា គីម យូជុង (Kim Yo Jong) និង​មន្ត្រី​កូរ៉េខាងជើង​ផ្សេង​ទៀត បាន​ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ក្បែរ​មាត់ទន្លេ ស្ថិត​នៅ​ភាគ​ខាងកើត​ទីក្រុង​សេអ៊ូល មាន​ឈ្មោះ​ថា Walkerhill Hotel។

ផ្ទុយទៅវិញ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (International Olympic Committee) បាន​ចំណាយ​លុយ​ប្រហែល​ត្រឹម ៥០ ០០០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ សម្រាប់​ការ​ហ្វឹកហ្វឺន និង​ការ​រៀបចំ​អត្តពលិក​អូឡាំពិក ចំនួន ២២ នាក់ ឬ​ស្មើ​នឹង ២ ៣០០ ដុល្លារ​ក្នុង​ម្នាក់។

ជា​មួយ​គ្នា​នេះ​ដែរ គេ​ក៏​បាន​ចំណាយ​​ចំណែក​តូច​មួយ ​ទៅ​លើ​ក្រុម​​អ្នក​​ចូល​រួម​ចំណែក​យ៉ាង​ធំធេង សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា ដែល​រួម​មាន អ្នក​រាំ​គាំទ្រ ២២៩ នាក់ និង ក្រុម​តន្ត្រីករ ១៣៧ នាក់​ផង​ដែរ៕

ចុច​អាន៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម