ហួសចិត្ត! ទាហានកូរ៉េខាងជើង ប្លន់អាហារពីអ្នកភូមិ ក្រោយ គីម ជុងអ៊ុន កាត់បន្ថយរបប (វីដេអូ)

  • 2018-01-24 02:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​មួយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​ថា​ អ្នក​ភូមិ​នៅ​ខេត្ត Ryanggang ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បង្ហាញ​ការ​តស៊ូ​យ៉ាង​ខ្លាំង​ខ្លា​ប្រឆាំង​នឹង​ទាហាន​របស់​លោក គីម ជុងអ៊ុន ដែល​បាន​ប្លន់​ស្បៀង​អាហារ​របស់​ពួក​គេ។

តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ពី​អន្តរ​ជាតិ រួម​ទាំង​ការ​ប្រមូល​ផល​ដំណាំ​មិន​បាន​ល្អ​ទៀត​នោះ,​ រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បាន​កាត់​បន្ថយ​របប​ចំណី​អាហារ​របស់​ទាហាន ដែល​ជា​ហេតុ​ជំរុញ​ឲ្យ​ពួក​គេ​ មាន​ការ​ស្រេក​ឃ្លាន និង​ទៅ​ប្លន់​អាហារ​ពី​ប្រ​ជា​ជន។

យោង​តាម​សារព័ត៌មាន​ Daily NK ឲ្យ​ដឹង​ថា ការ​លួច​ប្លន់​អាហារ​នេះ កើត​ឡើង​ដោយ​សារ​តែ​ជម្លោះ​រវាង​កសិករ ជាមួយ​នឹង​ទាហាន​កូរ៉េ​ខាងជើង ដែល​បណ្ដាល​មក​ពី​កសិករ​មិន​អាច​ផ្ដល់​របប​គ្រប់​គ្រាន់​ដល់​ពួក​គេ​ ដោយ​សារ​តែ​ការ​ប្រមូល​ផល​មិន​បាន​ល្អ​កាល​ពី​ឆ្នាំ​មុន។

ចំណែក​ឯ ប្រភព​មួយ​ទៀត​មក​ពី​ខេត្ត Hamgyong ក៏​បាន​អះ​អាង​ដែរ​ថា ឆ្នាំ​នេះ​មាន​ភាព​លំបាក​សម្រាប់​ពួកគេ ដោយ​សារ​តែ​ការ​ប្រមូល​ផល​មិន​ល្អ។ លុយ​សម្រាប់​ទិញ​សម្ភារៈ​កសិកម្ម ឬ​ជីកសិកម្ម ត្រូវ​បាន​បង្វែរ​យក​ទៅ​ទិញ​ម្ហូប​អាហារ និង​របស់​របរ​ផ្សេង​ៗ​សម្រាប់​ទាហាន​កូរ៉េ​ខាងជើង៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី