ស្ដាប់ការរៀបរាប់របស់មិត្តរួមថ្នាក់ ទើបដឹងថាមេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន ជាក្មេងល្អ
- 2018-01-16 02:25:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដាប់ការរៀបរាប់របស់មិត្តរួមថ្នាក់ ទើបដឹងថាមេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន ជាក្មេងល្អ
ចន្លោះមិនឃើញ
មនុស្សនៅទូទាំងពិភពលោកបានស្គាល់ លោក គីម ជុងអ៊ុន ថាជាមេដឹកនាំផ្ដាច់ការរបស់ប្រទេសកូរ៉េខាងជើង ដែលធ្លាប់គំរាមកំហែងបាញ់នុយក្លេអ៊ែរទៅលើសហរដ្ឋអាមេរិក និង បស្ចិមប្រទេសដទៃទៀតផង។
ផ្ទុយទៅវិញ នៅអំឡុងចុងទសវត្សឆ្នាំ ១៩៩០ មេដឹកនាំបច្ចុប្បន្នអាយុ ៣៤ឆ្នាំរូបនេះ ត្រូវបានមិត្តភ័ក្ដិនៅសាលាស្គាល់ថាជា ក្មេងល្អម្នាក់ដែលមានគំនិតកំប្លុកកំប្លែង និងជក់ចិត្តខ្លាំងជាមួយកីឡាបាល់បោះ ជាពិសេសនោះគឺជាអ្នកគាំទ្រក្រុមបាល់បោះ Chicago Bulls។
ចាប់ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០០ លោក គីម ជុងអ៊ុន បានចូលរៀននៅសាលាសាធារណៈ Liebefeld-Steinhölzli នៅក្នុងទីក្រុង Koeniz ប្រទេសស្វីស។ ក្នុងអំឡុងពេលនោះ ខណៈពេលដែលឪពុករបស់លោក គឺ លោក គីម ជុងអ៊ីល បានក្លាយជាមេដឹកនាំរបស់កូរ៉េខាងជើង លោកត្រូវបានមិត្តភ័ក្ដិនៅសាលាហៅឈ្មោះថា Pak Un ដែលជាកូនប្រុសរបស់បុគ្គលិកស្ថានទូតកូរ៉េខាងជើង។
គួរឲ្យដឹងថា លោក គីម ជុងអ៊ុន បានចូលរៀនថ្នាក់ដែលមិននិយាយភាសាអាល្លឺម៉ង់ នៅពេលលោកចាប់ផ្ដើមចូលរៀននៅទសវត្សឆ្នាំ ១៩៩០។ បើយោងតាមរបាយការណ៍ឆ្នាំ ២០១១ បាននិយាយថា លោកជាមនុស្សចុះសម្រុងនឹងគេ , ល្អិតល្អន់ , ឧស្សាហ៍ព្យាយាម និង មានមហិច្ឆតា។ ចំណង់ចំណូលចិត្តរបស់លោក គឺ បាល់បោះ។
ជាមួយគ្នានេះ មិត្តភ័ក្ដិរបស់លោកនៅឯសាលារៀន ក៏បានរៀបរាប់ផងដែរថា លោកមានស្បែកជើង Nike ជាច្រើនគូ ហើយបើទោះបីជាលោកមានកម្ពស់ត្រឹមតែ ១,៦៧ម៉ែត្រ និងលើសទម្ងន់ក៏ដោយ តែលោកត្រូវបានគេស្គាល់ថាជាអ្នកលេងបាល់បោះល្អម្នាក់។ លោកជាអ្នកគាំទ្រដ៏ធំមួយរបស់ កីឡាករបាល់បោះ Michael Jordan៕
ចុចអាន៖