ពិតទេ គីម ជុងអ៊ុន ពាក់ស្បែកជើងប៊ូល ដើរកាត់ព្រិលក្រាស់ ឡើងកំពូលភ្នំទឹកកក កម្ពស់ជាង២០០០ម៉ែត្រ?

  • 2017-12-12 02:11:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង បាន​ធ្វើ​ការ​អះអាង​គួរ​ឲ្យ​សង្ស័យ​មួយ អំពី​ឥទ្ធិពល​ពិសេស​របស់​លោក គីម ជុងអ៊ុន បន្ទាប់​បាន​ទទូច​ថា មេដឹកនាំ​រូបរាង​ធាត់​រូប​នេះ​បាន​ឡើង​ភ្នំ កម្ពស់​ជាង ២ ០០០ម៉ែត្រ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រុង​ព្យុងយ៉ាង បាន​និយាយ​ថា មេដឹកនាំ​វ័យ ៣៣ឆ្នាំ​រូប​នេះ អាច​ឡើង​ដល់​លើ​កំពូល​ភ្នំ Paektu ដែល​មាន​កម្ពស់​ប្រមាណ ២ ៧០០ម៉ែត្រ បន្ទាប់​ពី​ដើរ​ឆ្លងកាត់​ព្រិល​ក្រាស់ ដើម្បី​ឈាន​ទៅ​ដល់​កំពូល​ភ្នំ​នោះ។ ផ្ទុយទៅវិញ បើ​តាម​រូបភាព​បង្ហាញ​ឲ្យ​ឃើញ​ថា លោក គីម ជុងអ៊ុន ឈរ​នៅ​លើ​កំពូល​ភ្នំ ប៉ុន្តែ​មិន​មាន​បែកញើស ហើយ​ស្បែក​ជើង​ប៊ូល​របស់​លោក ​គ្មាន​ស្នាម​ប្រឡាក់ និង​ភ្លឺ​ចាំង​តែម្ដង។

គួរ​ឲ្យ​ដឹង​ថា ភ្នំ Paektu ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ទីកន្លែង​កំណើត​ដ៏​ពិសិដ្ឋ​របស់​មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង​ដំបូង​គេ លោក Kim Il-Sung ដែល​ត្រូវ​ជា​ជីតា​របស់ លោក គីម ជុងអ៊ុន៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី