មកដឹងរឿងរ៉ាវអាថ៌កំបាំង នៃកូនទាំង៣ របស់ គីម ជុងអ៊ុន កម្រមានអ្នកដឹងបំផុត
- 2017-12-18 02:55:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងរឿងរ៉ាវអាថ៌កំបាំង នៃកូនទាំង៣ របស់ គីម ជុងអ៊ុន កម្រមានអ្នកដឹងបំផុត
ចន្លោះមិនឃើញ
ជាការពិតណាស់ ជីវិតផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគ្របដណ្ដប់នៅក្នុងភាពអាថ៌កំបាំង។
ជាមួយគ្នានេះដែរ មនុស្សភាគតិចណាស់ដែលដឹងអំពីភរិយារបស់លោក ឈ្មោះ Ri Sol-ju ហើយដឹងកាន់តែតិចតួចបំផុត អំពីកូនទាំង ៣នាក់ ដែលគេជឿជាក់ថា ប្តីប្រពន្ធមួយគូនេះកំពុងមាន។
ព័ត៌មានភាគច្រើនអំពីគ្រួសារដ៏អាថ៌កំបាំងនេះ គឺបានមកពីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង។ ប៉ុន្តែអតីតតារាបាល់បោះអាមេរិក លោក Dennis Rodman ក៏បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ អំពីការបីកូនរបស់ លោក គីម ម្នាក់ ក្នុងអំឡុងដំណើរទស្សនកិច្ច ដ៏ចម្រូងចម្រាសរបស់លោក ទៅកាន់ប្រទេសកូរ៉េខាងជើងផងដែរ។
ខាងក្រោមនេះគឺជាព័ត៌មានមួយចំនួន ទាក់ទងនឹងកូនទាំង៣ របស់ លោក គីម ជុងអ៊ុន ដោយយោងតាមគេហទំព័រ Business Insider៖
ប្រភពជាច្រើនបានយល់ស្របថា លោក គីម និងភរិយា មានកូនចំនួន៣នាក់ ចាប់តាំងពីរៀបអាពាហ៍ពិពាហ៍យ៉ាងសម្ងាត់ ក្នុងឆ្នាំ២០០៩។
កូនដំបូងរបស់លោក គីម ត្រូវបានគេជឿថាជាកូនប្រុស ដែលបានកើតក្នុងឆ្នាំ២០១០ ហើយកូនទី២ ទំនងជាកូនស្រី ដែលបានកើតក្នុងឆ្នាំ២០១៣។
ភេទកូនប្រុសទី៣ របស់ លោក គីម មិនត្រូវបានគេដឹងច្បាស់នោះទេ ប៉ុន្តែគេជឿថា កូនទី៣នោះបានកើតនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧។
កូនស្រីរបស់លោក គីម មានឈ្មោះថា Ju-ae នេះបើយោងតាមអតីតកីឡាករបាល់បោះ Dennis Rodman ដែលបាននិយាយថា លោកបានជួប Ju-ae ក្នុងឆ្នាំ២០១៣។ «ខ្ញុំបានបី Ju-ae និងនិយាយជាមួយ លោកស្រី Ri ផងដែរ។ លោក គីម ជាឪពុកល្អម្នាក់ ហើយលោកមានគ្រួសារដ៏ស្រស់បំព្រងមួយ»។ លោក Dennis ប្រាប់ទៅកាន់កាសែត The Guardian យ៉ាងដូច្នេះ។
អាយុ និងឆ្នាំកំណើតពិតប្រាកដរបស់កូនៗ លោក គីម ពិបាកក្នុងការកំណត់ណាស់ ប៉ុន្តែអាចដកស្រង់ពីអំឡុងពេលដ៏យូរ នៃការបាត់ខ្លួនយ៉ាងអាថ៌កំបាំងពីជីវិតសាធារណៈ របស់ លោកស្រី Ri បាន។
នៅចុងឆ្នាំ២០១៦ បណ្ដាញសារព័ត៌មានបានចាប់ផ្ដើមកត់សម្គាល់ថា លោកស្រី Ri មិនបានបង្ហាញខ្លួនជាសាធារណៈអស់ពេលប្រហែល ៧ខែ ដែលបង្កជាការភ័យខ្លាចថា លោកស្រីប្រហែលជាធ្លាក់ចេញពីការពេញចិត្តរបស់ លោក គីម។
ប៉ុន្តែប្រភពស៊ើបការណ៍សម្ងាត់ ក្រោយមកទៀតបានរាយការណ៍ថា អវត្តមានរបស់លោកស្រី Ri ទំនងដោយសារតែការមានផ្ទៃពោះ ហើយលោកស្រីបានផ្ដល់កំណើតឲ្យកូន (ទី៣) នៅដើមឆ្នាំ២០១៧។
មិនមានរូបថតជាសាធារណៈរបស់កូនៗ លោក គីម និងលោកស្រី Ri ឡើយ ប៉ុន្តែប្តីប្រពន្ធមួយគូនេះ ជួនកាលបានបង្កើតរូបថតឃោសនា ជាមួយកូនៗរបស់អ្នកដទៃ ដូចជានៅក្នុងរូបថតខាងក្រោមនេះអីចឹង ដែលស្ថិតនៅក្នុងមន្ទីរពេទ្យ ក្នុងឆ្នាំ២០១៤។
ឬរូបថតនៅជំរំរបស់កុមារ ក្នុងឆ្នាំ២០១៣ ខាងក្រោមនេះ៕
ចុចអាន៖