ក្តៅៗ! កូរ៉េខាងជើង ហាមឃាត់មិនឲ្យមាន ការជួបជុំផឹកស៊ី និងច្រៀង ក្នុងគោលបំណងមួយ
- 2017-11-21 01:41:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្តៅៗ! កូរ៉េខាងជើង ហាមឃាត់មិនឲ្យមាន ការជួបជុំផឹកស៊ី និងច្រៀង ក្នុងគោលបំណងមួយ
ចន្លោះមិនឃើញ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានហាមឃាត់មិនឲ្យមានការជួបជុំគ្នា ទាក់ទងនឹងការផឹកស៊ី និងច្រៀងលេងកម្សាន្តឡើយ នៅក្នុងវិធានការថ្មី ដែលបានរចនាឡើងដើម្បីបង្កើនការគ្រប់គ្រងលើប្រជាជន។ នេះបើយោងតាមសារព័ត៌មាន Dailymail របស់អង់គ្លេសបានចុះផ្សាយ។
បើតាមការផ្ដល់ព័ត៌មានសម្ងាត់ទៅកាន់សមាជិកសភាកូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទម្សិលមិញ បានឲ្យដឹងថា ការផ្លាស់ប្ដូររបស់កូរ៉េខាងជើង គឺដើម្បីទប់ស្កាត់ផលប៉ះពាល់ នៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ ទណ្ឌកម្មនេះគឺជាការសងសឹក ចំពោះការអភិវឌ្ឍន៍ឧបករណ៍នុយក្លេអ៊ែរ និងមីស៊ីលផ្លោង។
«ព្យុងយ៉ាង បានហាមឃាត់ការជួបជុំគ្នា ដែលទាក់ទងនឹងការផឹកស៊ី , ច្រៀង និង ការកម្សាន្តផ្សេងៗទៀត ហើយកំពុងពង្រឹងការគ្រប់គ្រងព័ត៌មានខាងក្រៅ»។ ទីភ្នាក់ងារ South Korean National Intelligence Service បានរាយការណ៍យ៉ាងដូច្នេះ។
ជាមួយគ្នានេះ ចលនាថ្មីនេះរួមបញ្ចូលនូវលក្ខខណ្ឌ ដែលត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដូចជា ការធ្វើដំណើរទៅក្រៅប្រទេសត្រូវបានកាត់បន្ថយ , ការសន្ទនាត្រូវបានត្រួតពិនិត្យ ហើយការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ត្រូវបានធ្វើឡើងជាទៀងទាត់ ចំពោះការកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយខាងក្រៅរដ្ឋ។
គួរឲ្យដឹងថា ការហាមឃាត់នេះបានធ្វើឡើង រយៈពេលត្រឹម២-៣ខែប៉ុណ្ណោះ បន្ទាប់ពីពិធីបុណ្យស្រាបៀ Pyongyang Beer Festival ត្រូវបានលុបចោល ស្របពេលមានការរាយការណ៍អំពីគ្រោះរាំងស្ងួត៕
ចុចអាន៖