១២សន្លឹកពីកូរ៉េខាងជើង ធ្វើឲ្យអ្នកថតរូបម្នាក់ មិនអាចឈានជើងចូលប្រទេសនេះរហូត

  • 2018-02-13 07:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Eric Lafforgue គឺ​ជា​អ្នក​ថត​រូប​ម្នាក់​ដែល​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក។ លោក​ធ្លាប់​បាន​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង ចំនួន ៦ លើក​មក​ហើយ​ពី​ចន្លោះ​ឆ្នាំ ២០០៨ និង ២០១២។

លោក​ថត​បាន​ទិដ្ឋភាព​នៃ​ប្រទេស​នេះ​ជា​ច្រើន ហើយ​ថែម​ទាំង​លួច​នាំ​យក​រូប​ថត​ទាំង​នោះ ចេញ​ពី​កូរ៉េខាងជើង​ដោយ​សម្ងាត់​ទៀត​ផង។ ផ្ទុយទៅវិញ ក្នុង​ដំណើរ​លើក​ទី ៦ លោក Eric ត្រូវ​រដ្ឋាភិបាល​កូរ៉េខាងជើង​ហាម​ឃាត់ មិន​ឲ្យ​ឈាន​ចូល​ប្រទេស​នេះ​ទៀត​ឡើយ ដោយ​សារ​តែ​លោក​មិន​ព្រម​លុប​រូបថត​ពណ៌នា​ពី​កូរ៉េខាងជើង​ទាំង​អស់ ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​អ៊ីនធឺណិត។

ខាង​ក្រោម​នេះ​គឺ​ជា​រូបថត​ទាំង ១២ សន្លឹក ដែល​ធ្វើ​ឲ្យ​លោក Eric មិន​អាច​ឈាន​ជើង​ចូល​ប្រទេស​នេះ​រហូត៖

#១ ប្ដី​ប្រពន្ធ​នៅ​ទីក្រុង​ព្យុងយ៉ាង - ឆ្នាំ២០០៨

in love in Pyongyang North Korea

#២ ទាហាន​ស្រី​កូរ៉េ​នៅ​អគារ Tower of the Juche Idea ក្នុង​ទីក្រុង​ព្យុងយ៉ាង - ឆ្នាំ២០១២

North Korean Female Soldiers In Tower Of The Juche Idea, Pyongyang, North Korea

#៣ ពលរដ្ឋ​កូរ៉េខាងជើង កំពុង​គោរព​ចំពោះ​កំពូល​មេដឹកនាំ​របស់​ខ្លួន ក្នុង​ទីក្រុង​ព្យុងយ៉ាង - ឆ្នាំ២០១២

North Korean Pioneers Going To Pay Respect To The Dear Leaders At Mansudae Art Studio, Pyongyang, North Korea

#៤ ស្រ្តី​កំពុង​លក់​អាហារ​តាម​ដង​ផ្លូវ ក្នុង​ទីក្រុង Hamhung - ឆ្នាំ២០១២

Women Selling Food In The Street, Hamhung, North Korea

#៥ រថភ្លើង​កញ្ចាស់ ក្នុង​ទីក្រុង​ព្យុងយ៉ាង - ឆ្នាំ២០១២

North Korean Red Tramway, Pyongyang, North Korea

#៦ ស្ត្រី​ចំណាស់​ម្នាក់​កំពុង​អៀវ​ចៅ ធ្វើ​កាយ​វិការ «ហាម​ថត» ក្នុង​ទីក្រុង Hamhung - ឆ្នាំ២០១២

"Help" or "No Photo" ? Hamhung North Korea

#៧ រោងចក្រ​គីមី​ដែល​ផលិត​សរសៃ​សំយោគ សម្រាប់​ផលិត​ខោអាវ​ដែល​ពួកគេ​ស្លៀកពាក់ - ឆ្នាំ២០១១

Hamhung chemical factory - North Korea

#៨ ការ​ធ្វើ​តេស្ត​ពេទ្យ​ក្លែងក្លាយ អំឡុង​ទស្សនកិច្ច​របស់​អ្នក​ទេសចរ នៅ​មន្ទីរពេទ្យ​ព្យុងយ៉ាង - ឆ្នាំ២០១១

Fake medical test for tourists visits - Pyongyang hospital North Korea

#៩ ក្រុម​ទាហាន​កំពុង​អង្គុយ​បោច​ស្មៅ ក្នុង​ទីក្រុង​ព្យុងយ៉ាង - ឆ្នាំ២០០៩

Starving or gardening? North Korea

#១០ ​ក្រុម​ទាហាន​ស្រី​កំពុង​ធ្វើ​ការ​នៅ​វាលស្រែ - ឆ្នាំ២០០៨

Soldiers women in the countryside - North Korea

#១១ នារី​កូរ៉េខាងជើង​ម្នាក់​កំពុង​ប្រើ​កុំព្យូទ័រ អំឡុង​ទស្សនកិច្ច​របស់​អ្នកទេសចរ ក្នុង​ទីក្រុង Hamhung - ឆ្នាំ២០១១

Portrait of a North Korean girl using a computer without electricty during a tourist visit, South Hamgyong Province, Hamhung, North Korea

#១២ លួស​បន្លា​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ឆ្នេរ​សមុទ្រ - ឆ្នាំ២០០៨

Barb wires along the coast - North Korea

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម