មកមើលសួនទឹកកូរ៉េខាងជើង ដែលមានតែពួកវរជនទេ ទើបមានលទ្ធភាពចូលលេង

  • 2018-01-03 04:20:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ច្រើន​សន្លឹក បាន​បង្ហាញ​ឲ្យ​ឃើញ ពួក​វរជន​កូរ៉េខាងជើង កំពុង​រីករាយ​នឹង​សួនទឹក Munsu Water Park ដែល​ពោរពេញ​ទៅ​ដោយ​ឧបករណ៍​លេង​កម្សាន្ត​ជា​ច្រើន។

ស្ថិត​នៅ​លើ​ទំហំ​ដី ជិត​១៥ហិចតា សួន​ទឹក​មួយ​នេះ​ត្រូវ​បាន​បញ្ជា​ដោយ លោក គីម ជុងអ៊ុន និង​សាងសង់​ឡើង​ដោយ​កងទ័ព​របស់​លោក​ផ្ទាល់ នៅ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង។

ចំពោះ​តម្លៃ​សម្រាប់​ការ​ចូល​លេង​កម្សាន្ត​ក្នុង​សួន​ទឹក​នេះ គឺ​ប្រមាណ​ជា ១០ដុល្លារ សម្រាប់​រយៈពេល ៤ម៉ោង ខណៈ​ប្រាក់ចំណូល​ជា​មធ្យម​របស់​ពលរដ្ឋ​កូរ៉េខាងជើង ត្រឹមតែ​ប្រមាណ ៣២ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​អាទិត្យ។ ច្បាស់​ណាស់ សួន​ទឹក​នេះ​គឺ​សម្រាប់​តែ​ពួក​វរជន ឬ​អ្នក​មាន​ទ្រព្យ​ចូល​លេង​កម្សាន្ត​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ អ្នក​ទេសចរ​បាន​អះអាង​ថា វា​ជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ ក្នុង​ការ​និយាយ​ជាមួយ​អ្នក​ស្រុក។

អ្នកទេសចរ​អ៊ីស្រាអែល លោក Ariel Shalev អាយុ ៣២ឆ្នាំ បាន​និយាយ​ថា «សម្រាប់​ខ្ញុំ សួន​ទឹក​នៅ​ទីក្រុង​ព្យុងយ៉ាង គឺ​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ប្រាស្រ័យ​ទាក់ទង ជាមួយ​អ្នក​ស្រុក។ ខ្ញុំ​បាន​និយាយ​លេង​ជាមួយ​សិស្ស​សាលា នៅ​ក្នុង​អាង​ទឹក ហើយ​វា​គឺ​ជា​ការ​និយាយ​ដ៏​ពិត​ប្រាកដ​មួយ»។

ទោះ​ជា​យ៉ាង​ណា ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​ប្រទេស​កូរ៉េខាងជើង មិន​អាច​ធ្វើ​ដំណើរ​ដោយ​ឯករាជ្យ​បាន​ទេ ហើយ​ត្រូវតែ​ធ្វើ​ដំណើរ​តាម​មគ្គទេសក៍​របស់​ខ្លួន​ជានិច្ច។

គួរ​បញ្ជាក់​ថា ទីក្រុង​ព្យុងយ៉ាង អះអាង​ថា សួន​ទឹក Munsu Water Park នេះ បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ ៨៨០ ០០០នាក់ នៅ​ក្នុង​ឆ្នាំ​ដំបូង​របស់​ខ្លួន ប៉ុន្តែ​របាយការណ៍​ថ្មីៗ​នេះ បាន​បង្ហាញ​ថា វា​ទទួល​ភ្ញៀវ​ត្រឹមតែ ១០០ ០០០នាក់​ប៉ុណ្ណោះ នៅ​ក្នុង​ឆមាស​ទី១ នៃ​ឆ្នាំ២០១៦។

យ៉ាងណាមិញ ក្រៅ​ពី​សួន​ទឹក វា​ក៏​មាន​ហាង​នំប៉័ង , ហាង​កាហ្វេ , ហាង​លក់​អាហារ Fast Food , រោងចក្រ​ស្រា និង ហាង​ធ្វើ​លក់ ផង​ដែរ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី