កីឡដ្ឋានរបស់ វិសាខា អាចដាក់ដំណើរការបាន ក្រោយចូលឆ្នាំខ្មែរ
- 2018-03-30 01:42:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡដ្ឋានរបស់ វិសាខា អាចដាក់ដំណើរការបាន ក្រោយចូលឆ្នាំខ្មែរ
ចន្លោះមិនឃើញ
កីឡដ្ឋានរបស់ក្លឹបចំណូលថ្មី វិសាខា បានសាងសង់រួចរាល់៧០%ហើយ ដូច្នេះវាអាចនឹងដាក់ឱ្យដំណើរការប្រកួតបានក្រោយពីចូលឆ្នាំខ្មែរខាងមុខនេះ។
បើតាមលោក ហុក សុចិត្រា អ្នកចាត់ការទូទៅរបស់ក្រុមវិសាខា បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយនៅពេលបានឃើញសន្ទុះនៃការគាំទ្រក្រុមរបស់លោកខ្លាំង តួយ៉ាងដូចកាលប៉ះភ្នំពេញក្រោនអីចឹង។ គ្មាននរណាគិតដល់ថានឹងមានអ្នកទស្សនាច្រើនរកកន្លែងអង្គុយមិនបាននោះទេ ប៉ុន្តែវាបានកើតឡើងក្នុងប្រកួតនោះ ធ្វើឱ្យក្លឹបក៏ដូចជាថ្នាក់ដឹកនាំមានការសប្បាយរីករាយយ៉ាងខ្លាំង។
ទន្ទឹមគ្នានោះដែរ ក្រោយពីចូលឆ្នាំខ្មែររួច វិសាខា នឹងអាចប្រើប្រាស់ទីលានផ្ទាល់របស់ខ្លួនបានហើយ ដោយអាចនិយាយបានថានឹងមិនខ្ចីទីលានរបស់វេស្ទើនលេងទេ។ កីឡដ្ឋានថ្មីនោះដែរ នឹងបើកដំណើរការតែម្ដង នៅពេលដាំស្មៅរួចរាល់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត នឹងបន្ដធ្វើ។ ដោយជំហានបន្ទាប់នោះគឺសាងសង់កន្លែងអង្គុយ តាមគម្រោងដែលអាចដាក់មនុស្សបានពី៥ពាន់ទៅ៧ពាន់នាក់សិន។
ក្រុមដែលដឹកនាំដោយលោក ហុក សុជីវន្ត កំពុងតែធ្វើបានល្អមែនទែនសម្រាប់រដូវកាលដំបូងជាមួយលីគកំពូលកម្ពុជានេះ ដោយលេង៣ប្រកួតមកនេះ មិនទាន់ស្គាល់បរាជ័យនៅឡើយទេ៕