ប្អូន Mbappe ចូល​លេង​ឲ្យ​ PSG U12 ​លើក​ដំបូង​ភ្លាម​ ទាត់​ចូល​ដល់​៧​គ្រាប់

  • 2018-03-30 03:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Mbappe ឡើង​ជើង​កាន់​តែ​ខ្លាំង ក្រោយ​ផ្លាស់​មក​ពី Paris Saint-Germain ហើយ​​​កាល​ពី​លេង​ឲ្យ​ជម្រើស​ជាតិ​បារាំង​កាល​ពី​ដើម​សប្ដាហ៍​នេះ រូប​គេ​​រក​បាន​ពីរ​គ្រាប់ ជួយ​ក្រុម​ឈ្នះ រុស្សី ៣-១។

យ៉ាងណាក្ដី ខណៈ Mbappe កំពុង​លេចធ្លោ​នៅ​ជម្រើស​ជាតិ ប្អូន​ប្រុស​បង្កើត​របស់​គេ Ethan Mbappe ក៏​មិន​ឲ្យ​ចាញ់​បង​ប្រុស​ដែរ ដោយ​បាន​ទាត់​បំប៉ោង​សំណាញ់​ទី​មួយ​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ U12 PSG ក្នុង​ពាន Mediterranean International Cup។

កម្មវិធី​រៀបចំ​នៅ​ទីក្រុង Girona ប្រទេស​អេស្ប៉ាញ។ Lionel Messi, Cesc Fabregas និង Marcelo សុទ្ធ​តែ​ធ្លាប់​លេង​ក្នុង​ពាន​នេះ​កាល​ពី​នៅ​កុមារភាព។ ក្នុង​​ជ័យជម្នះ ៩ទល់​នឹង​០ លើ​ក្រុម​យុវជន​ជប៉ុន Ys Gem ប្អូន​របស់ Mbappe រក​បាន​ដល់​៧​គ្រាប់​ម្នាក់​ឯង។ អនាគត​វែង​ឆ្ងាយ ហើយ​កំពុង​លេង​ក្នុង​ក្លឹប​ធំ​ទៀត Ethan Mbappe នឹង​អាច​ដើរ​តាម​គន្លង​បង​ប្រុស៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី