ឡូយ! ​ទិញ​កម្មវិធីពី Google Play ឥឡូវ មិន​ចាំ​បាច់​មាន​ Visa Card ទៀតទេ

  • 2018-03-30 07:12:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុម​ហ៊ុន Smart ទើប​តែ​បញ្ចេញ​ដំណោះ​ស្រាយ​មួយ​ ដែល​អាច​ឲ្យ​អតិថិជន​ ងាយ​ស្រួល ក្នុង​ការ​ទិញ​មុខងារ​កម្សាន្ត​ដូចជា ខ្សែ​ភាព​យ​ន្ត ល្បែង​កម្សាន្ត សៀវភៅអាន គ្រឿង​អេឡិចត្រូនិកផ្សេងៗ និង​ការ​ទិញ​មុខងារ​បន្ថែម​មួយ​ចំនួនទៀត ក្នុង​កម្មវិធី​ Google Play។

មុខងារ​កម្សាន្ត​ដូចជា ខ្សែ​ភាព​យ​ន្ត ល្បែង​កម្សាន្ត សៀវភៅអាន គ្រឿង​អេឡិចត្រូនិកផ្សេងៗ ដែល​កម្មវិធី​ខ្លះ​ អ្នកអាចទាញយក​ដោយ​សេរី តែខ្លះទៀត​តម្រូវ​ឲ្យ​មាន​បង់​លុយពី​ Google Play អ៊ីចឹង​ ដើម្បី​ជា​ដំណោះ​ស្រាយ​កាន់តែ​ស្រួល ក្រុម​ហ៊ុន Smart បាន​បញ្ចេញ​កម្មវីធី​មួយ​គឺ SmartPay។

SmartPay ដែល​មាន​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android នឹង​អាច​ចូល​ទៅ​ទាញ​យក​កម្មវិធី​ឌីជីថល​នានា ដោយ​ពុំ​ចាំបាច់​មាន​ប័ណ្ណឥណទាន(Credit) និង ឥនពន្ធ (Debit)ឡើយ​។ រាល់​ការ​ទិញទាំងអស់ នឹង​ត្រូវ​បង់ពន្ធ VAT ១០% ជា​ធម្មតា​។ សារ​ជូន​ដំណឹង​នឹង​ត្រូវ​បាន​ផ្ញើ​ទៅ​ឲ្យ​អតិ​ថិ​ជន​ ដើម្បី​បញ្ជាក់​ពី​ការបញ្ជា​ទិ​ញ​នី​មួយៗ​។

លោក Stjepan ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បាននិយាយថា៖ "​ដោយសារ​ប្រជា​ពល​រដ្ឋ​កម្ពុជា ប្រមាណ​តែ ២០​ភាគ​រយ ដែល​មាន​គណនី​ធនាគារ ឫ​ប័ណ្ណឥណទាន​ ចឹង កម្មវិធី SmartPay អាច​ឲ្យ​ពួកគាត់ ​លេង​កម្សាន្ត រៀនសូត្រ និង ទិញរបស់​ផ្សេងៗ ដោយ​គ្រាន់​តែបញ្ចូល​ទឹកប្រាក់​ទៅក្នុង​គណនី អ្នក​អាច​ចាប់ផ្ដើម​បញ្ចូល​កម្មវិធី​ទៅក្នុង​ គណនីឌីជីថ​លរបស់​អ្នក​បាន​ដូចគ្នា"។​

ដើម្បី​ប្រើប្រាស់ SmartPay លើ Google Play អតិ​ថិ​ជន​របស់ Smart ត្រូវ​ជ្រើស​យក “SmartPay” ជា​វិធី​ទូទាត់​ប្រាក់ ហើយ​ចុះឈ្មោះ​តែម្ដង ដោយ​ភ្ជាប់​ជាមួយ​បណ្ដាញ​របស់​ក្រុមហ៊ុន Smart ឬ​នៅពេលដែល​ធ្វើការ​ទិញ​នៅលើ Google Play​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទា​ក់ទង​៖

  • លោក គាំ ទី​វា​
  • ទូរ​ស័ព្ទ​៖ ០១០ ២០២ ២៧១​
  • អ៉ីមែល៖ koam.tivea@smart.com.kh
  • ហ្វេសប៊ុកក្រុមហ៊ុន SmartAxiata ឬ​ចូល​ទៅកាន់​គេហ​ទំព័រ www.smart.com.kh ​។

ដោយ៖ ថា ម៉ាលីដា