អស់សំណើច! Will Smith ត្រូវមនុស្សយន្តប្រកែកស្នេហ៍ឡើងខ្មាសគេ
- 2018-03-30 08:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់សំណើច! Will Smith ត្រូវមនុស្សយន្តប្រកែកស្នេហ៍ឡើងខ្មាសគេ
ចន្លោះមិនឃើញ
តារាល្បីប្រចាំហូលីវូដ Will Smith ត្រូវមនុស្សយន្ត (Robot) ល្បីឈ្មោះ Sophia the robot ប្រកែកស្នេហ៍ឡើងខ្មាសគេពេញអ៊ីនធឺណិត។
កាលពីថ្ងៃព្រហស្បតិ៍ តារារូបនេះបានបង្ហោះវីដេអូមួយនៅលើគណនី YouTube របស់លោក ដោយបង្ហាញពីលោកនិង Sophia the robot កំពុងតែនិយាយគ្នា ខណៈ Will Smith បានសួរសំនួរជាច្រើន។
គូសបញ្ជាក់ដែរថា មនុស្សយន្តនេះបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រនៅហុងកុង កាលពីខែមេសាឆ្នាំ ២០១៥។ គ្រាន់តែចាប់ផ្ដើមវីដេអូ Will Smith បានសាកល្បងផ្ដោះផ្ដងស្នេហាទៅ Sophia ប៉ុន្តែនាងក៏បានរំឮកពីហេតុការណ៍ដែលកើតឡើងនៅក្នុងរឿង I, Robot ធ្វើឲ្យ Will ស្រងាកចិត្តបន្តិចព្រោះលោកបានសម្លាប់មនុស្សយន្តជាច្រើននៅក្នុងរឿងនោះ។
ក្រោយមក Sophia ក៏និយាយអំពីរឿងតន្ដ្រី ហើយប្រាប់ Will ត្រង់ៗថាតន្ត្រីរបស់លោកមិនមែនជាចំណង់ចំណូលចិត្តរបស់នាងទេ។
អ្វីដែលគួរឲ្យឈឺចាប់បំផុតនោះគឺត្រង់ មនុស្សយន្តនោះនិយាយថា "ពួកយើងអាចធ្វើមិត្តនឹងគ្នាបាន យើងអាចស្គាល់គ្នាបានកាន់តែច្បាស់ ពេលនេះខ្ញុំបានដាក់លោកក្នុងបញ្ជីមិត្តភ័ក្ដិរបស់ខ្ញុំហើយ។"
ទស្សនាវីដេអូខាងក្រោម៖
Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW។