មិន​ទាន់​ដឹង​អីផង Hangeng ប្រកាស​ក្ដែងៗ​ ចង់​បាន​កូន​បាត់

  • 2018-03-31 04:03:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​ស្នេហា​របស់​ Hangeng កាន់​តែ​ផ្អែម​ល្ហែម​ ក្រោយ​បង្ហាញ​ជា​សាធារណៈ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ព្រម​ទាំង​បាន​អង្រួន​បេះ​ដូង​អ្នក​គាំទ្រ​ជាច្រើន​រំភើប​ចិត្ត​ទៅ​តាម​នោះ​ដែរ។

ជាក់ស្ដែង​ កាលពី​ថ្ងៃទី​ ៣០ ខែ​មីនា​ម្សិលមិញ​ តារា​ចិន​ Hangeng និង​គូស្នេហ៍​ Celina Jade បាន​ដឹក​ដៃ​គ្នា​ចូលរួម​កម្មវិធី​​ប្រគល់​ពាន​រង្វាន់​មួយ។ អ្វីដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ គឺ​នៅ​ក្នុង​កម្មវិធី​ Hangeng បាន​បង្ហើប​ចំៗ​ថា​ លោក​ចង់​បាន​កូន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់។ ចំណែក​មិត្ត​ស្រី​ដែល​នៅ​ជិត​នោះ​មិន​អាច​និយាយ​អ្វី​បាន​ ក្រៅ​ពិ​សើច​នៅ​ចំពោះ​អ្នក​ទស្សនា​ជា​ច្រើននាក់។

គួរ​បញ្ជាក់​ដែរ​ថា​ នេះ​ជា​លើក​ទី​ ១​ហើយ​ដែល​អ្នក​ទាំង​ ២​បង្ហាញ​មុខ​រួម​គ្នា​ ក្រោយ​ប្រកាស​ប្រាប់​ពិភពលោក​ពី​ទំនាក់​ទំនង​ស្នេហា​របស់​ពួកគេ៕

ប្រភព៖ ent.sina   ប្រែ​សម្រួល៖ យី សុធារី