ផ្សារ​ទំនើប​នៅ​ចិន​មាន​ផ្តល់​​នារី​ស្រស់ស្អាត​សម្រាប់​ជួល​ធ្វើ​ជា​សង្សារ តម្លៃ​សមរម្យ​បំផុត តែ​មាន​លក្ខខ័ណ្ឌ​តឹងរ៉ឹង​មួយ

  • 2018-03-31 05:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​លក់​ទំនិញ​មួយ​កន្លែង នៅ​ភាគខាងត្បូង​ប្រទេស​ចិន បាន​ដាក់​ស្រ្តី​ម៉ូដែល​វ័យក្មេង​១៥​នាក់ សម្រាប់​ភ្ញៀវ​ជា​បុរសៗ ជួល​ធ្វើ​ជា​សង្សារ​ដើរ​ទិញ​ទំនិញ​នៅ​ក្នុង​ផ្សារ​ទំនើប​នោះ។

នារី​ស្អាតៗ​ទាំង​នោះ គេ​អាច​រក​ជួល​ធ្វើ​ជា​មិត្តស្រី​ដើរ​ទិញ​អីវ៉ាន់​បាន នៅ​​ផ្សារ​ទំនើប Vitality City នៅ​ទីក្រុង Heyuan ភាគខាងត្បូង​ប្រទេស​ចិន ដោយ​ចំណាយ​ត្រឹម ៣ RMB (លុយ​យ៉េន​ចិន) ប្រហែល ០,៤៨ ដុល្លារ (ជិត ២​ពាន់​រៀល) ហើយ​បង់​ប្រាក់​តាម​រយៈ​ការ​ scan QR code នៅ​លើ​ទូរស័ព្ទ​ដៃ​​របស់​នាង។

បុរស​ដែល​គ្មាន​គូស្នេហ៍​ទាំង​នោះ ក៏​អាច​យក​នាង​ធ្វើ​ជា​ដៃគូ​បណ្តោះ​អាសន្ន ដើម្បី​ញ៉ាំ​អាហារ​ពេល​ថ្ងៃត្រង់ ឬ ពេល​ល្ងាច ប៉ុន្តែ​ជា​គោលការណ៍ ពួកគេ​មិន​អាច​ប៉ះពាល់​នាង​បាន​ឡើយ។

តំណាង​ផ្សារ​ទំនើប​ខាង​លើ​បាន​អះ​អាង​ថា ព្រឹត្តិការណ៍​នេះ​ ធ្វើ​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ភ្ញៀវ​មក​ទិញ​ឥវ៉ាន់ ពិសេស​បុរសៗ​ ព្រោះ​កញ្ញា​ស្រស់ស្អាត អាច​ដើរ​តាម​ក្រោយ​ជួយ​យួរ​ឥវ៉ាន់​ពួកគេ។ ចរន្ត នេះ​ក៏​ទំនង​បង្កើត​ឡើង​ដើម្បី​បំពេញ​តម្រូវ​ការ​ភ្ញៀវ​ជាបុរស ដែល​មិន​សូវ​ចូល​ចិត្ត​ដើរ​ទិញ​ឥវ៉ាន់ផងដែរ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត