អ្នកលេងហ្វេសប៊ុក ៩ ប្រភេទ អ្នកណាៗក៏ចង់ Unfriend ចោលដែរ!
- 2018-04-01 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលេងហ្វេសប៊ុក ៩ ប្រភេទ អ្នកណាៗក៏ចង់ Unfriend ចោលដែរ!
ចន្លោះមិនឃើញ
ទោះបីជាគ្រាន់តែមិត្តភ័ក្ដិនៅលើបណ្ដាញសង្គមក៏ដោយ ក៏អាចចាត់ទុកជាមិត្តភ័ក្ដិបានដែរ។ ប្រសិនបើជាមិត្តភ័ក្ដិទៅហើយ ក៏គួររកអ្នកដែលល្អដើម្បីរាប់រកដែរ។ បើសិនជាក្នុងតារាងមិត្តភ័ក្ដិរបស់អ្នក មានមនុស្សប្រភេទនេះ អ្នកគួរតែ Unfriend ឬបើខ្លាចគេអន់ចិត្ត គួរ Unfollow តែម្ដងទៅ បើមិនចង់ទទួលបានភាពឈឺក្បាលវិលមុខពីការលេងបណ្ដាញសង្គម៖
១. ប្រភេទមួយថ្ងៃៗ បង្ហោះតែរូបខ្លួនឯង
មិនដឹងជារាល់ថ្ងៃគាត់ធ្វើអីគេទេ តែព្រឹកឡើងដឹងតែដាក់រូបមួយជាមួយ caption “good morning អ្នកទាំងអស់គ្នា"។ ពេលខ្លះដាក់ម្ដងមួយអាល់ប៊ុម៥០សន្លឹកក៏មាន។
២. ប្រភេទម្ហូបមួយមុខណាក៏មិនខ្វះ
អាហារពេលព្រឹក ពេលថ្ងៃ ពេលល្ងាច ពេលយប់ ពេលអាធ្រាត្រគឺថាមិនឲ្យខ្វះពេលណាទាំងអស់ ឲ្យតែពេលមានម្ហូបគឺគាត់បង្ហោះហើយ មិនឲ្យបាត់មួយមុខឡើយ។ បើពីមួយថ្ងៃទៅមួយថ្ងៃ គាត់គិតតែរឿងហូបចុកបែបនេះ ទុកក៏មិនដឹងបានអ្វីមកវិញដែរ។
៣. ប្រភេទពូកែទើស
មិនប្រាកដថាគាត់ល្អ ឬពូកែជាងគេយ៉ាងណានោះទេ តែនិយាយពីពូកែទើស។ ឲ្យតែគេបង្ហោះអី ក៏អាចចូលទៅរិះគន់បានដែរ គ្មានថ្ងៃផ្គាប់ចិត្តបានឡើយ។
៤. ប្រភេទចូលចិត្តនិយាយផ្លែផ្កា
បើសិនជាមានទំនាស់ជាមួយអ្នកណា គេមិននិយាយជាមួយម្នាក់នោះដោយផ្ទាល់នោះទេ តាំងឡើងបណ្ដាញសង្គមដៀមដាមគេ។ ឧទាហរណ៍ដូចជា៖ អ្នកខ្លះអញ្ចេះ អ្នកខ្លះអញ្ចោះ ហើយជេរស្ដីគេ។
៥. ប្រភេទពូកែត្អូញត្អែរ
ហាក់ដូចសម្រាប់ពួកគេ គ្មានថ្ងៃណាដែលមានសុភមង្គលនោះទេ ព្រោះតាំងពីរឿងតូចបំផុតក៏ពួកគេយកមកបង្ហោះត្អូញបានដែរ។ ឯងកំពុងតែសប្បាយចិត្តសោះ ពេលឃើញហើយក៏អស់អារម្មណ៍តាមនោះដែរ។
៦. ផ្ញើ game request ឥតល្ហែ
ដើម្បីទទួលបានពិន្ទុខ្ពស់ អង្គុយផ្ញើហ្គេមពីព្រឹកដល់ល្ងាចតែម្ដង។ បើក notification មកពេលណាក៏ឃើញតែឈ្មោះគេផ្ញើហ្គេមមករហូត។
៧. ប្រភេទបង្ហោះរូបសុំឲ្យគេជួយ like ជួយ share
មិនដឹងថា like ហើយនិង share នោះប្ដូរមកហូបបានឬអត់ទេ តែរាល់ពេលបង្ហោះអីមួយគឺដឹងតែសុំឲ្យគេជួយ like ជួយ share ហើយ។
៨. ប្រភេទលក់ទំនិញអនឡាញ
ដឹងថាវាជាជំនួញរបស់គាត់ហើយ តែគាត់អាចបង្ហោះជា page បានអត់ ឬadd friend គេទុកគ្រាន់តែបង្ហោះរូបទំនិញគាត់ទេ។ scroll ចុះឡើងឃើញតែឥវ៉ាន់របស់គាត់ គ្មានឃើញអីផ្សេងសោះ។
៩. Tag ម្ដងមួយរយនាក់
គឺថាអត់មានជាប់រូប ឬទាក់ទងជាមួយនឹងយើងអីសូម្បីបន្តិច តែឲ្យតែគាត់បង្ហោះរូបម្ដងៗ ដឹងតែមានឈ្មោះយើងជាប់ដែរហើយ។ ហើយចាំមើលទៅ គាត់ tag ម្ដងមិនឲ្យក្រោម១០០នាក់នោះទេ ទោះបីជាគ្មានទាក់ទងអីនឹងគេក៏ដោយ៕
ចុចអាន៖