វិធីនេះជួយបាន បើប្រញាប់ចង់សាក​ថ្ម​ស្មាតហ្វូនឲ្យចូលលឿន​ជាង​ធម្មតា​

  • 2018-04-01 02:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជាច្រើន​ប្រហែល​ជា​ធ្លាប់​ភ្លេច​សាក​ថ្ម ពេល​រៀបចំ​ខ្លួន​រួច​រាល់ ក្នុង​ការ​ចេញ​ទៅ​ខាងក្រៅ ហើយ​ដល់​ពេល​សាក​បែរ​ជា​តម្រូវ​ប្រើ​ពេល​យូរ​។ 

ប្រើ​ឆ្នាំង​សាក​ហ្សុីន(Original)

ការ​ភ្ជាប់​សាក​ថ្ម​នឹង Laptop មិនមែន​ជា​យោបល់​ល្អ​នោះ​ទេ បើ​អ្នក​ចង់​សាក​បាន​លឿន​ ដោយ​រន្ធ USB 2.0 បញ្ចេញ​ថាមពល​តែ ២.៥វ៉ាត់ ខណៈ USB 3.0 បញ្ចេញ​ថាមពល​ប្រមាណ ៤.៥វ៉ាត់។ 

ទូរសព្ទ​ប្រើ Android ទំនើបៗ​ជាច្រើន អាច​មាន​មុខងារ​សាក​ថ្ម​លឿន (Fast charging) ដែល​អាច​បញ្ចេញ​ថាមពល​ប្រមាណ ១៥ វ៉ាត់។ ទូរសព្ទ​មាន​មុខងារ​សាក​ថ្ម​លឿន មិន​បាន​ន័យ​ថា ឆ្នាំង​សាក​មក​ជាមួយ មាន​មុខងារ​សាក​លឿន​នោះ​ទេ​។ ឧទាហរណ៍ ឆ្នាំង​សាក LG G6 បាន​ប្រើប្រាស់​មុខងារ Quick Charge 2.0 ដូច​នឹង G5 ថ្វី​បើ​ទូរសព្ទ​ទាំងពីរ​អាច​ប្រើ Quick Charge 3.0។ 

អ្នក​មិន​គួរ​សាក​ថ្ម​តាម Wireless នោះ​ទេ​បើ​អ្នក​ប្រញាប់ ដោយ​ការ​បញ្ចេញ​ថាមពល​មិន​បាន​ល្អ​ដូច​នឹង​ប្រើ​ខ្សែ​នោះ​ទេ លើកលែង​តែ​មុខងារ​សាក​ថ្ម​លឿន​តាម Wireless។

រើសយក Airplane mode*

Airplane mode បាន​បិទ​រ៉ាដា​ចាប់​រលក​សញ្ញា​ផ្សេងៗ​លើ Device ដែល​អាច​បន្ថយ​សមត្ថភាព​របស់​ទូរសព្ទ​ងាយ​សាក​បាន​ឆាប់​រហ័ស​។ នេះ​អ្នក​មិន​អាច​ទទួល​ការ​ហៅ​ចូល ឬ​សារ ខណៈ​បើក Airplane mode នោះ​ទេ​។ 

បិទ​ទូរសព្ទ​

អ្នក​អាច​បិទ​ទូរសព្ទ​ទាំងស្រុង ក្នុង​ការ​សាក​បាន​លឿន ជាង​បើក​មុខងារ Airplane mode​ តែ​អ្នក​ប្រហែល​ជា​ខកខាន​ទទួល Notification។ 

បើក​មុខងារ Battery saving mode

ចាប់​ពី​ជំនាន់ Lollipop ទូរសព្ទ​ប្រើ Android មាន​មុខងារ​សន្សំ​ថាមពល​ថ្ម (Battery saving mode)។ អ្នក​អាច​បើក​ មុខងារ នេះ​ដោយ​ចូល​ទៅ​កាន់ Settings > Battery > Battery Saver > រួច​ចុច​ប៊ូតុង​បើក​ដំណើរការ ពេល​កំពុង​សាក​ថ្ម​។ 

បិទ​មុខងារ​មិន​ចាំ​បាច់​

អ្នក​ប្រហែល​បាន​បើក​មុខងារ​មិន​ចាំបាច់​មួយ​ចំនួន រួម​មាន Bluetooth, GPS, Wi-Fi ឬ NFC ដែល​អាច​កំពុង​តែ​ប្រើ​ថាមពល​ថ្ម​របស់ Device។ អ្នក​គួរ​បិទ​រាល់​កម្មវិធី និង​បញ្ឈប់​ទូរសព្ទ​ក្នុង​ការ Backup ឬ​ធ្វើ​កំណែទម្រង់​កម្មវិធី​ ដោយ​ស្វ័យប្រវត្តិ​ពី Google Play Store។ 

កុំ​ប៉ះ​ទូរសព្ទ​

បើ​អ្នក​ត្រូវការ​បើក​ទូរសព្ទ មិន​ចង់​បើក Airplane mode ខណៈ​ពេល​សាក​ថ្ម ដោយ​រំពឹង​មាន​ការ​ហៅ​ចូល​សំខាន់ អ្នក​គួរ​រក្សា​ទូរសព្ទ​កុំ​ប្រើ​រៀង​រាល់ ៣០ វិនាទី។ នេះ​ដោយសារ​អេក្រង់​ទូរសព្ទ ជា​ចំនុច​ចំណាយ​ថាមពល​ថ្ម​ធំ​បំផុត​។ 

ទិញ​Portable USB Charger យក​តាម​ខ្លួន​

តិចនិកទាំងនេះ​មិន​អាច​ជួយ​អ្នក​សាក​ថ្ម​លឿន​នោះ​ទេ តែ​អាច​ដោះស្រាយ​បញ្ហា​ករណី​ថ្ម​ទូរសព្ទ​មាន​ថាមពល​ទាប និង​អ្នក​មិន​មាន​ពេល​គ្រប់គ្រាន់ ដោយ​អាច​សាក​តាម​ផ្លូវ​ធ្វើ​ដំណើរ​បាន​៕

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Androidpit   ប្រែ​សម្រួល៖ ប៊ុនធឿន