មើល​រូបរាង​អាគុប​ស៊េរី​ថ្មី Honda ទើប​បង្ហាញ​ចេញ

  • 2018-03-31 04:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​យានយន្ត​ Bangkok Motor Show ឆ្នាំ​ ២០១៨ ក្រុមហ៊ុន​ Honda ប្រចាំ​ប្រទេស​ថៃ បាន​បង្ហាញ​ចេញ​រូបរាង​ម៉ូតូ​ Honda Super Cub ស៊េរី​ថ្មី​ឆ្នាំ​ ២០១៨ ដែល​មាន​ម៉ាស៊ីន​កម្លាំង​ ១២៥ សេសេ។

ម៉ូតូ​ដែល​នៅ​រក្សា​រូបរាង​បុរាណ​នេះ​មាន​ដាក់​លក់​​លើ​ទីផ្សារ​ប្រទេស​ថៃ​ក្នុង​តម្លៃ​ប្រមាណ​ជា​ ២ ៩០០ ដុល្លារ​ឯណោះ។ Honda បាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំណុះ​ ១២៥ សេសេ ខុស​ប្លែក​ពី​ស៊េរី​មុនៗ​ដែល​មាន​​ម៉ាស៊ីន​ ៥០ សេសេ និង ១១០ សេសេ។

អំពូល​មុខ​ក្រោយ​​របស់​ម៉ូតូ​នេះ​សុទ្ធ​សឹង​ជា​ប្រភេទ​ LED ដោយ​វា​មាន​រូបរាង​មិន​ខុស​ពី​ជំនាន់​មុនៗ​ប៉ុន្មាន​នោះ​ទេ ដោយ​អំពូល​ខាង​មុខ​នៅ​តែ​រក្សា​រូបរាង​មូល។ គួរ​ដឹង​ថា​ម៉ូតូ​ប្រភេទ​នេះ​ផលិត​លក់​ផ្ដាច់​មុខ​សម្រាប់​ប្រទេស​ថៃ​ផ្ទាល់៕​​​​​

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង