Samsung ចេញ Laptop ស៊េរីថ្មីបានទាំងការងារទូទៅ និងលេងហ្គេម
- 2018-04-02 06:42:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ចេញ Laptop ស៊េរីថ្មីបានទាំងការងារទូទៅ និងលេងហ្គេម
ចន្លោះមិនឃើញ
Samsung ទើបតែបានបញ្ចេញ Laptop ធុនកណ្ដាលចំនួន ២ស៊េរីទៀត គឺ Notebook 3 និង Notebook 5 ដែល Samsung បានអះអាងថាវាមានការប្រើប្រាស់យ៉ាងសម្បូរបែប តាំងពីការប្រើប្រាស់សម្រាប់ការវាយឯកសារ រហូតដល់ការលេងហ្គេមប្រចាំថ្ងៃ។
Notebook 3 មានអេក្រង់ ពីរជម្រើសគឺ ១៤អ៊ីញ និង ១៥.៦អ៊ីញ ឯ Notebook 5 មានតែមួយជម្រើសប៉ុណ្ណោះគឺ ១៥.៦អ៊ីញ។ ចំពោះអេក្រង់ ១៤អ៊ីញ មាន Resolution ត្រឹមតែ 720p តែប៉ុណ្ណោះ ខណៈដែលអេក្រង់ ១៥.៦អ៊ីញមាន Resolution កម្រិតដល់ Full HD 1080p។
CPU របស់វាមាន ២ជំនាន់ឲ្យជ្រើសរើស គឺ Intel Processor ជំនាន់ទី៧ និងជំនាន់ទី៨។ អ្នកទិញក៏អាចជ្រើសយក CPU ប្រភេទ Intel Core i7 ជាមួយនឹងក្រាហ្វិកដាច់ Nvidia MX110 ឬ Nvidia MX150 ផងដែរ ដែលគ្រឿងក្នុងប៉ុននេះ អាចឲ្យអ្នករត់ហ្គេមធំៗ បានយ៉ាងរលូន។ ក្ដារចុចរបស់វាជាប្រភេទពេញតែម្ដងដោយមានទាំងក្ដារចុចលេខ មកជាមួយផង តែខាង Samsung មិនទាន់បញ្ចេញព័ត៌មានទាក់ទងនឹង RAM និងទំហំផ្ទុកនៅឡើយទេ។
Notebook 3 និង Notebook 5 នឹងមានលក់នៅប្រទេសកូរ៉េខាងត្បូង និងតាមប្រទេសមួយចំនួនទៀតក្នុងខែនេះ ដោយ Notebook 3 មានពណ៌ ៤ជម្រើសគឺ Misty Gray, Night Charcoal, Deep Peach, និង Pure White ខណៈដែល Notebook 5 នឹងមានតែពណ៌ Light Titan ដដែលតែមួយពណ៌ប៉ុណ្ណោះ៕
ចុចអាន៖