Nova 3e (P20 lite) ស៊េរី ២០១៨ ជាប្រភេទ Smartphone ធុនកណ្ដាលរបស់ Huawei ដែលទើបតែប្រកាសចេញកាលពីពាក់កណ្ដាលខែមីនា មុន តែរូបរាងវិញស្អាតឡើងទាន់សម័យ។
អ្នកស្រលាញ់ Smartphone ក្បាលឆកមួយនេះ អាចកុម្ម៉ង់បានហើយក្នុងតម្លៃ ៣២៩ ដុល្លារនៅតាមគ្រប់ហាងទូរសព្ទទាំងអស់ នៅទូទាំងប្រទេស ជាពិសេសហាងមានស្លាក Huawei។ ជាពិសេស មានថែមកាដូច្រើន ដូចជា កាសធំ ក្រវិលទម្រទូរសព្ទ ដង Selfie ស៊ីម Smart ភ្ជាប់កញ្ចប់ធំម៉ង ១២ សប្ដាហ៍។
នេះលក្ខណៈសម្បត្តិពិសេសរបស់ P20 Lite៖
- អេក្រង់ធំ ៥,៨៤ អ៊ីញ ប្រភេទ IPS LCD ដែលមានកម្រិតបង្ហាញរូបភាព FHD+ Display (1080 x 2280)
- តួស្រោបដោយលោហៈរលោង ឯខាងក្រោយស្រោបកញ្ចក់ 2.5D
- កាមេរ៉ាភ្លោះក្រោយទំហំ 16MP + 2 MP ភ្ជាប់ជាមួយមុខងារ Bokeh ដែលធ្វើផ្ទៃ background ខាងក្រោយព្រាល
- កាមេរ៉ាមុខទំហំ 16MP ជាមួយ aperture f2.0
- បច្ចេកវិទ្យាស្កេនមុខ
- បន្ទះឈីប Kirin 659
- RAM ទំហំ 4GB ជាមួយទំហំម៉ាស៊ីន 64GB
- ប្រព័ន្ធប្រតិបត្តិការ Android 8.0
- កម្រិតថាមពលថ្ម 3,000 mAh ហើយមានរន្ធ USB Type-C jack សាកថ្មលឿន។
ក្រៅពី P20 Lite នេះ Huawei ក៏បើកឲ្យកុម្ម៉ង់ Smartphone ពីរផ្សេងទៀតទើបនឹងប្រកាសចេញដែរ គឺ Y9 2018 (តម្លៃ ២៤៩ ដុល្លារ) និង Y7 Pro 2018 (តម្លៃ ១៨៩ ដុល្លារ)។ សូមមើលលក្ខណៈពិសេសរបស់ទូរសព្ទទាំងពីរនេះ៖
Y9 2018 (ថែមកាសធំ ក្រវិលទម្រទូរសព្ទ ដបទឹក ស៊ីម Smart ភ្ជាប់កញ្ចប់ធំម៉ង ១២ សប្ដាហ៍)
- អេក្រង់ធំជាង P20 Lite ទៀត គឺ ៥,៩៣ អ៊ីញ ប្រភេទ IPS LCD ដែលមានកម្រិតបង្ហាញរូបភាព FHD+ Display (1080 x 2160)
- តួស្រោបដោយលោហៈរលោង
- កាមេរ៉ាភ្លោះមុខភ្លោះក្រោយ (កាមេរ៉ាក្រោយ16MP + 2 MP កាមេរ៉ាក្រោយ13MP + 2 MP)
- បច្ចេកវិទ្យាស្កេនផ្ទៃមុខ និង screenshot ដោយអូសម្រាមដៃ៣ អូសចុះក្រោម
- បន្ទះឈីប Kirin 659
- RAM ទំហំ 3GB ជាមួយទំហំម៉ាស៊ីន 32GB
- មាន Micro SD card slot ដល់ 256GB
- ប្រព័ន្ធប្រតិបត្តិការ Android 8.0
- កម្រិតថាមពលថ្មធំ 4,000 mAh
Y7 Pro 2018 (ថែម Bluetooth Speaker ស៊ីម Smart ភ្ជាប់កញ្ចប់ធំម៉ង ៨ សប្ដាហ៍)
- អេក្រង់កាន់តែធំ ៥,៩៩ អ៊ីញ ប្រភេទ IPS LCD ដែលមានកម្រិតបង្ហាញរូបភាព HD+ Display (720 x 1140)
- តួស្រោបដោយលោហៈរលោង
- កាមេរ៉ាភ្លោះក្រោយ13MP + 2 MP និងកាមេរ៉ាមុខ 8MP ជាមួយមុខងារ Selfie Toning Flash, AR lens និង Multiple Photo Taking Mode។
- បច្ចេកវិទ្យាស្កេនផ្ទៃមុខ និងscreenshot ដោយប្រើម្រាមដៃ៣ អូសចុះក្រោម
- បន្ទះឈីប Snapdragon 450
- RAM ទំហំ 3GB ជាមួយទំហំម៉ាស៊ី
- Micro SD card slot ដល់ 256GB
- ប្រព័ន្ធប្រតិបត្តិការ Android 8.0
- កម្រិតថាមពលថ្ម 3,000 mAh ៕