ក្តៅ​ៗ​ វីរបុរស​​បិសាច​ក្រហម​ Van Nistlrooy មក​ដល់​ខ្មែរ​ សំពះ​ស្វាគមន៍​​យ៉ាង​សង្ហា

  • 2018-04-02 06:54:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ឆ្នើម Ruud van Nistelrooy ​ដែល​ប្រិយមិត្ត​ស្គាល់​គ្រប់​គ្នា​ពេល​លេង​ឱ្យ Manchester United ​និង ​Real Madrid បាន​មក​ដល់​ស្រុក​ខ្មែរ​ហើយ​ក្នុង​ការ​នាំ​យក​ពាន​រង្វាន់​ UEFA Champions League ​ពី​​​​ថ្ងៃ​ទី​២​ដល់​៤​ខែ​មេសា​ឆ្នាំ​២០១៨​។

ពេល​មក​ដល់​​អាកាសយានដ្ឋាន​​ភ្នំពេញ​អន្តរជាតិ អតីត​តារា​ឆ្នើម Nistelrooy បាន​លើក​ដៃ​សំពះ​ស្វាគមន៍​តាម​លក្ខណៈ​ប្រពៃណី​ខ្មែរ​​យ៉ាង​ស្រស់​ស្អាត​នៅ​ចំពោះ​មុខ​អ្នក​ទទួល​ស្វាគមន៍​ និង​សារព័ត៌មាន​ជា​ច្រើន។ កាយវិការ​នេះ​ពិត​ជា​គួរ​ឲ្យគោរព​ និង​ស្រលាញ់​ពេញ​ចិត្ត​។​

Ruud van Nistelrooy លើក​ដៃ​សំពះ

​កម្មវិធី​វិញ ​ថ្ងៃ​ទី​២ ​គេ​នឹង​មាន​ការ Sharing Trophy UCL ​នៅ​កោះ​ពេជ្រ ចាប់​ពី​វេលា​ម៉ោង​៥:៤០​នាទី​ត​ទៅ។ ថ្ងៃ​ទី​៣ ​មាន​កម្មវិធី Press Conference ​១​នៅ​កោះពេជ្រ​ដូច​គ្នា ​វេលា​ម៉ោង​៨:៣០​នាទី​ព្រឹក។ ​នៅ​ថ្ងៃ​ទី​៤​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ ​មាន​ការ​ថត​រូប​អនុស្សាវរីយ​នៅ​កោះ​ពេជ្រ​ដដែល ដូច​ថ្ងៃ​ទី​១​ដែរ ប៉ុន្តែ​មាន​វត្តមាន​របស់ Rooy ​ជាមួយ​អ្នក​គាំទ្រ​ទៀត៕

អត្ថបទ៖ ជាន ចាន់រ៉ា