រឿង​ សោភ័ណ្ឌ​ ទទួល​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​មុន​ចេញ​ទៅ​ប្រកួត​នៅ​បារាំង​ថ្ងៃ​សុក្រ​នេះ​

  • 2018-04-03 02:01:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ រួម​ទាំង​មន្ត្រី​មួយ​ចំនួន​ដូច​ជា​ ឧកញ្ញា​ ស្រី​ ចាន់ថន​ ជួប​សំណេះសំណាល​ ផ្ដល់​យោបល់​ដល់​កីឡាករ​ រឿង​ សោភ័ណ្ឌ​ និង​ឧបត្ថម្ភ​ប្រាក់​មួយ​ចំនួន​សម្រាប់​ប្រើប្រាស់​នៅ​ពេល​ចេញ​ដំណើរ​នា​ថ្ងៃ​សុក្រ​នេះ។​

ពិធីសំណេះសំណាលម្សិលមិញ

ឯកឧត្តម្ភ​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​ បាន​ឲ្យ​ដឹង​ថា​ ម្សិលមិញ​នេះ​ជា​កម្មវិធី​ជួប​សំណេះសំណាល​ និង​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​កម្ពុជា​ រឿង​ សោភ័ណ្ឌ​ ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ក្នុង​ការ​ចេញ​ទៅ​ប្រកួត​នៅ​អន្តរជាតិ។​

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ថែម​ថា​ ដោយ​មាន​ការ​ស្នើសុំ​ពី​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​នៅ​ប្រទេស​បារាំង​ សុំ​យក​កីឡាករ​ដែល​មាន​សមត្ថភាព​មួយ​ចំនួន​ ជា​ពិសេស​ «សោភ័ណ្ឌ»​ នេះ​តែ​ម្ដង​ ដើម្បី​ចូលរួម​ប្រកួត​នៅ​ទី​នោះ។​ នេះ​ក៏​ជា​ការ​ព្យាយាម​ពង្រីក​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ឲ្យ​រឹតតែ​មាន​ភាព​រីកចម្រើន​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត។​

រឿង​ សោភ័ណ្ឌ និង​គ្រូ

កម្មវិធី​សំណេះសំណាល​ និង​ឧបត្ថម្ភ​ដល់​កីឡាករ​ រឿង​ សោភ័ណ្ឌ​ ម្សិលមិញ​នេះ​ ធ្វើ​ឡើង​នៅ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ នា​ពេល​នោះ​ផង​ដែរ​មាន​ថវិកា​ផ្ទាល់​ពី​សហព័ន្ធ​ ថវិកា​ពី​លោក​ឧកញ្ញា​ ស្រី​ ចាន់ថន​ និង​មន្ត្រី​មួយ​ចំនួន​ទៀត។​ អ្នក​ប្រដាល់​របស់​កម្ពុជា​រូប​នេះ​ នឹង​ត្រូវ​ចាក់ចេញ​ថ្ងៃ​យប់​ថ្ងៃ​សុក្រ​នេះ​ហើយ​រហូត​ដល់​ចុង​ខែ៦​ ឆ្នាំ​២០១៨​ ទើប​ត្រលប់​មក​វិញ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម