De Gea ត្រៀមតកុងត្រាថ្មីជាមួយបិសាចក្រហមមុនទៅ World Cup
- 2018-04-03 00:55:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Gea ត្រៀមតកុងត្រាថ្មីជាមួយបិសាចក្រហមមុនទៅ World Cup
ចន្លោះមិនឃើញ
David De Gea បានត្រៀមខ្លួនចុះកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំជាមួយក្រុម Manchester United ដែលមានតម្លៃ ៣៥០ ០០០ផោនក្នុងមួយសប្ដាហ៍។
អ្នកចាំទីសញ្ជាតិអេស្ប៉ាញដែលត្រូវក្លឹប Real Madrid ចង់បាននៅរដូវក្ដៅត្រូវរំពឹងថានឹងចុះហត្ថលេខាមុនហោះទៅកាន់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកជាមួយក្រុមជម្រើសជាតិ។
De Gea នឹងក្លាយជាអ្នករកចំណូលបានខ្ពស់បំផុតទី២ របស់ក្លឹបនៅពីក្រោយ Alexis Sanchez ដែលទទួលកម្រៃ ៥០៥ ០០០ផោនក្នុងមួយសប្ដាហ៍។ គេគិតថាកិច្ចពិភាក្សានឹងចាប់ផ្ដើមជាមួយនឹងកីឡាករវ័យ ២៧ ឆ្នាំនៅខែនេះបន្ទាប់ពីភាគីទាំងសងខាងបានបញ្ចប់ការពិភាក្សាម្ដងហើយកាលពីដើមរដូវកាល។
តារាឆ្នើមកំពុងលេចធ្លោនៅក្រុមបិសាចក្រហមត្រូវគេយល់ថារីករាយក្រោមការដឹកនាំរបស់លោក Jose Mourinho បើទោះជាខកចិត្តមិនអាចឈ្នះ Premier League ក៏ដោយ។ គួររម្លឹកថា De Gea សឹងតែផ្ទេរទៅ Real Madrid ទៅហើយកាលពីឆ្នាំ២០១៥ តែយឺតយ៉ាវក្នុងការរត់ឯកសារផ្ទេរនៅថ្ងៃចុងក្រោយពេលទីផ្សារដោះដូរបិទទ្វារ៕