Van Nistelrooy និយាយ​ពីវត្តមាន​របស់​ខ្លួន​នៅ​​កម្ពុជា

  • 2018-04-03 23:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ឱកាស​មក​ដល់​ទឹក​​ដី​កម្ពុជា​ជា​លើក​ទី​១ អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់ Manchester United, Van Nistelrooy ​បាន​អះអាង​ថា វត្តមាន​របស់​រូប​គេ​នៅ​ទឹក​ដី​កម្ពុជា​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដល់​កីឡាករ​ក្មេង​ៗ​របស់​កម្ពុជា និង​ជា​ការ​លើក​ទឹក​​ចិត្ត​ដល់​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​​នៅ​កម្ពុជា​ទាំង​អស់។

​ក្នុង​សន្និសីទកាសែត​ព្រឹកមិញ​នេះ​នៅ​កោះ​ពេជ្រ​អតីត​ខ្សែ​ប្រយុទ្ធ​ Real Madrid ​​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​មក​ដល់​ទឹក​ដី​កម្ពុជា​លើក​នេះ​អាច​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដល់​កីឡាករ​​កម្ពុជា។ លោក​មក​ដល់​កម្ពុជា​លើក​​នេះ​​នឹង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេងៗ ដើម្បី​ជួប​កីឡាករ​ជំនាន់​ក្រោយ​របស់​កម្ពុជា ពិសេស​លោក​ នឹង​ព្យាយាម​យក​ឱកាស​នេះ​ ដើម្បី​ចែករំលែក​បទ​ពិសោធ​ដល់​​​​ពួក​គេ។

​​Van Nistelrooy ​បាន​មក​ដល់​កម្ពុជា​កាល​ពី​ម្សិល​មិញ​នេះ ហើយ​​ថ្ងៃ​ទី​៤ ខែ​មេសា ស្អែក​នេះ នឹង​មាន​ការ​ថត​រូប​អនុស្សាវរីយ៍​រវាង​រូប​គេ​ជា​មួយ​អ្នក​គាំទ្រ​​​ថែម​ទៀត​​នៅ​កោះ​ពេជ្រ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម