Intel Core i9 ចេញ​ហើយ តែ​តម្លៃ​វិញ​កុំលូក​ឲ្យ​សោះ

  • 2018-04-03 10:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Intel បាន​បញ្ចេញCPU ​ប្រភេទ​ថ្មី សម្រាប់​កុំព្យូទ័រ​​យួរដៃ​ជា​ប្រភេទ​ឈីប​ត្រកូល i​ គឺ Intel Core i9។ មិន​ខុស​ពី​ឈីប​ម៉ូដែល​តែ​មួយ​ ដែល​ប្រើ​នៅ​លើ Desktop ឡើយគឺ​ Intel Core i9 ជា CPU 6 cores ជាមួយ hyper-thread ដល់​ទៅ 12 cores និង​មាន​ល្បឿន​ Clock speed ដល់​ទៅ 4.8GHz ហើយ​មាន​សីតុណ្ហភាព​ត្រឹម​តែ ៥៨ អង្សា​សេ​ តែ​ប៉ុណ្ណោះពេល​ប្រើ​ប្រាស់។

Asus ROG G703 ជា​ Laptop មួយ​ដែល​នឹង​ប្រើ​ឈីប Intel Core i9

CPU ថ្មី​នេះ​មាន​លេខ​ម៉ូដែល 8950HK ដែល​ខាង Intel បាន​បញ្ជាក់​ថា វា​មាន​ល្បឿន​លឿន​ជាង CPU ជំនាន់​​ចុងក្រោយ ដល់​ទៅ ២៩ភាគ​រយ។​ វា​​មាន​ទំហំ ១៤ណាណូម៉ែត្រ ជា​ប្រភេទ Coffee Lake architecture។

បើ​ប្រៀប​ធៀប​នឹង​ឈីប Intel Core i7-7820HK នោះ Intel Core i9-8950HK មាន​ល្បឿន​លឿន​ជាង​ដល់​ទៅ ៥៩ភាគរយ​ឯណោះ ក្នុង​ការ​កាត់ត​វីដេអូ 4K។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ Intel Core i9 មក​ជា Unlocked version តែ​ម្ដង​ ដែល​អាច​ឲ្យ​អ្នក​ overclock រហូត​ដល់​លើ 5GHz ទៀត​ផង។

និយាយ​តាម​ត្រង់​ទៅ Intel Core i9 គឺ​មិន​មែន​ជា CPU សម្រាប់​មនុស្ស​រាល់​គ្នា​ឡើយ​ ដោយ​សារ​តែ​តម្លៃ​ដ៏​ថ្លៃ​កប់​ក្ដោង​របស់​វា។ ក៏​ប៉ុន្តែ សម្រាប់​អ្នក​ដែល​មាន​ការងារ​ខាង Render ដូច​ជា Graphic Designer ឬ​ក៏ Gamer ដែល​ចង់​សាកល្បង​ CPU ថ្មី​ដែល​មាន​តម្លៃ​ថ្លៃ និង​សមត្ថភាព​ស្មើ​ឈីប​កំពូល Intel Xeon ទៀត​នោះ អាច​សាក​ល្បង​ជាមួយ Intel Core i9 processor ជំនាន់ចុងក្រោយនេះ​បាន។

តម្លៃ​ឈីប Intel Core i9 សម្រាប់​ Desktop
តម្លៃ​ឈីប Intel Core i3, i5 និង i7 សម្រាប់​ Desktop

ប្រភព៖ Cnet | theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ