យ៉ាស​! Justin Bieber ក្ដៅ​ស្លឹក​ត្រចៀក​ ពេល​ដឹង​ថា​ The Weeknd សុខ​ចិត្ត​ឲ្យ​​សរីរាង្គ​សំខាន់​ទៅ​ Selena

  • 2018-04-03 12:38:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ឮ​ថា​ The Weeknd ឲ្យ​តំរុយ​តាម​រយៈ​បទ​ចម្រៀង​ថ្មី​ "The Call Out My Name" ថា​ហ៊ាន​លះ​បង់​ក្រលៀន​ឲ្យ​ទៅ​អតីត​មិត្ត​ស្រី​ Selena Gomez តារា​ចម្រៀង​ Justin Bieber ក៏​ក្ដៅ​ស្លឹក​ត្រចៀក​ភ្លាម​ ។ នេះ​បើ​តាម​ការ​ដឹង​ពី​ប្រភព​ជិត​ស្និទ្ធ​នឹង​តារា​ចម្រៀង​ Justin តែ​ម្ដង​។

ប្រភព​ជិត​ស្និទ្ធ​នឹង​តារា​សង្ហា​ Justin Bieber​ បាន​ឲ្យ​ដឹង​ទៀត​ថា "Justin និយាយ​ថា​ បទ​ចម្រៀង​របស់​ The Weeknd នេះ​គឺ​ក្មេង​ខ្ចី​ ដែល​ធ្វើ​ឲ្យ​ម្ចាស់​បទ​ចម្រៀង​រឹត​តែ​មើល​ទៅ​យ៉ាប់​តែ​ម្ដង​។"

ជាក់ស្ដែង​ Justin ពិត​ជា​រអើម​នឹង​ការ​សារភាព​តាម​រយៈ​បទ​ចម្រៀង​ "The Call Out My Name" របស់​អតីត​មិត្ត​ប្រុស​ របស់​ Selena ណាស់​។ នេះ​ជា​ការ​អះ​អាង​ពី​ប្រភព​ស្និទ្ធ​នឹង​តារា​ចម្រៀង​ Justin ។

រឹត​តែ​ពិសេស​ ប្រភព​ពី​ខាង​ក្នុង​រូប​នេះ​ ថែម​ទាំង​ហ៊ាន​បញ្ជាក់​ថា​ "​​ Justin គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​នៅ​ជួយ​ទុក្ខ​ធុរៈ​ Selena និង​ហ៊ាន​លះ​បង់​ក្រលៀន​របស់​ខ្លួន​ឲ្យ​ទៅ​ Selena ​បើ​ទោះ​ជា​គូ​ស្នេហ៍​មួយ​នេះ​មិន​នៅ​ជាមួយ​គ្នា​កាល​ពី​អតីត​កាល​ បច្ចុប្បន្ន​កាល​ ឬ​អនាគត​កាល​ក៏​ដោយ​។"

គួរ​បញ្ជាក់​ផង​ដែរ​ថា មិន​ត្រឹម​តែ​អតីត​មិត្ត​ប្រុស​របស់​ Selena ទាំង​ពីរ​នេះ​ទេ​ ​ដែល​ហ៊ាន​លះបង់​ក្រលៀន​ឲ្យ​ទៅ​តួ​ឯក​ស្រី​ Selena តែ​កន្លង​ទៅ​ ក៏​មាន​​មិត្ត​សម្លាញ់​របស់​នាង​គឺ​តារា​សម្ដែង​ Francia Raisa បាន​ហ៊ាន​បរិច្ចាគ​ក្រលៀន​ឲ្យ​នាង​ដែរ​៕

ប្រភព៖ Hollywoodlife   ប្រែ​សម្រួល៖ ម៉េង សុខហួយ