Ronaldo ស៊ីហ្សូ ចូលមួយគ្រាប់ក្នុងជ័យជម្នះ ៣-០ លើទឹកដី Juventus

  • 2018-04-03 22:46:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid មានសង្ឃឹមខ្ពស់ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ក្រោយយកឈ្នះ Juventus ក្រៅដី ០ទល់នឹង៣ សម្រាប់ជើងទីមួយ។

ការប្រកួតយប់មិញ តារាឆ្នើម Cristiano Ronaldo ធ្វើបាន២គ្រាប់តែឯង នៅនាទី៣ និង៦៤ ហើយ១គ្រាប់ក្នុងចំណោមនោះជាការលោតទាត់បកក្រោយយ៉ាងល្អ (ស៊ីហ្សូ)។ ដោយឡែក១គ្រាប់ទៀតជាថ្វីជើងរបស់ខ្សែការពារល្បឿនលឿន Marcelo នៅនាទី៧២។

ជ័យជម្នះនេះក៏ជាការឈ្នះ Juventus ក្រៅដីលើកដំបូងដែរ គិតចាប់ពីខែកុម្ភ: ឆ្នាំ១៩៦២មក បន្ទាប់ពីក្រុមយក្សរបស់អេស្ប៉ាញមិនដែលឈ្នះសោះនៅ៧ប្រកួតចុងក្រោយ។ ការប្រកួតជើងទីពីរនៅទឹកដី Real Madrid នឹងធ្វើឡើងចំថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨៕

អត្ថបទ៖ វីរ័ត្ន