រឿងរ៉ាវ​គ្រប់គ្នា​ខកខាន​ដឹង​ពី​ជំនួប​រវាង Juventus និង Real Madrid

  • 2018-04-04 02:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ម្ចាស់​ផ្ទះ Juventus មាន​អារម្មណ៍​សោកស្ដាយ​ជា​ខ្លាំង បន្ទាប់​ពី​ភ្លាត់​ចាញ់​ក្នុង​ផ្ទះ​ដោយ​ក្រុម​ភ្ញៀវ​ Real Madrid​ ៣-០។ យ៉ាងណាមិញ មាន​កំណត់ត្រា ​និង​រឿងរ៉ាវ​មួយ​ចំនួន​បាន​កើត​ឡើង​ក្នុង​ជំនួប​នេះ។

  • នេះ​​ជា​​បរាជ័យ​លើក​ដំបូង​របស់ Juventus ពេល​លេង​ក្នុង​ដី​ជើង​ទី​មួយ​នៅពានរង្វាន់​ធំ​ប្រចាំ​ទ្វី​អឺរ៉ុប​នេះ ចាប់​តាំង​ពី​ចាញ់​ចុងក្រោយ​នៅ​ឆ្នាំ​១៩៦២។

  • នេះ​ក៏​ជា​ការ​ភ្លាត់​​ធ្វើ​ឲ្យ​របូត​៣​គ្រាប់​ ពេល​លេង​ក្នុង​ផ្ទះ​​នៅ​នៅ​វគ្គ​ចាញ់​ធ្លាក់ Champions League  ជា​លើក​ដំបូង​របស់​សេះបង្កង់​ផង​ដែរ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩។

  • វា​​ជា​បរាជ័យ​ធំធេង​បំផុត​ក្នុង​ផ្ទះ ចាប់តាំង​ពី Juventus ផ្លាស់​មក​កីឡដ្ឋាន​ថ្មី​កាល​ពី​ខែ កញ្ញា ឆ្នាំ ២០១១។

  • Ronaldo គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់​ក្នុង​ប្រវត្តិ Champions League ដែល​រក​បាន​គ្រាប់​១០​ប្រកួត​ជាប់​គ្នា​ក្នុង​ពាន​ធំ​មួយនេះ (មាន​១៦​គ្រាប់)។

  • បង្ហាញ​ខ្លួន​ប៉ះ Juventus ៦​ដង Ronaldo រក​បាន​គ្រាប់​រហូត ពោល​បាន​១០​គ្រាប់​ហើយ។

  • កាត​យប់​មិញ ជា​កាត​លឿង​ទី​៤០០​របស់ Sergio Ramos៕​

  • Sabay កំពុង​ជ្រើស​រើស​បុគ្គល​ផ្នែក​ Corporate Sales Executives ៥នាក់ ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ