Zidane៖ គ្រាប់​របស់ Ronaldo ជា​គ្រាប់​អស្ចារ្យ​មួយ តែ​នៅ​ស្ទើរ​ចាញ់​គ្រាប់​បាល់​ខ្ញុំ​ទេ

  • 2018-04-04 02:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Cristiano Ronaldo បាន​ទាត់​ស៊ីហ្សូ​​មួយ​គ្រាប់​យ៉ាង​អស្ចារ្យនៅ​ក្នុង​ចំណោម​ពីរ​គ្រាប់​របស់​ខ្លួន​នៅ​ Champions League  វគ្គ​៨​ក្រុម​ចុងក្រោយ ជួយ​ក្រុម​យក​ឈ្នះ Juventus ៣-០។

ត្បិត​ជា​គ្រាប់​កម្រ​ឃើញ តែ Zinedine Zidane បាន​និយាយ​រៀង​បែប​កំប្លែង​បន្តិច​ថា គ្រាប់​របស់ Ronaldo ជា​គ្រាប់​ដ៏​ល្អ​មួយ តែ​វា​មិន​ទាន់​ល្អ​ដូច​​គ្រា់​របស់​លោក​ទាត់​ចូល Bayer Leverkusen នោះ​ទេ។ កាល​ពី​ឆ្នាំ​​២០០២ Real Madrid បាន​ជួប​ប្រទះ​គ្នា​ជាមួយ Bayer Leverkusen ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ គ្រា​នោះ Zidane កំពុង​លេង​នៅ​ស្ដេចស។

ក្នុង​ចំណោម​ជ័យជម្នះ​របស់ Madrid ២-១​ លើ Leverkusen ក្នុង​នោះ Zidane បាន​ទាត់​កាប់​ចានមួយ​ជើង​ឆ្វេង​ចូល​ទី​យ៉ាង​ល្អ​នៅ​ចុង​ប្រអប់​គ្រោះថ្នាក់​ ធ្វើ​ឲ្យ​អ្នក​តាម​ដាន​បាល់ទាត់​ចងចាំ​គ្រាប់​នោះ​មិន​ភ្លេច។ ក្រោយ​បញ្ចប់​ការ​ប្រកួតយប់​មិញ​​អ្នកចាត់​ការ​សញ្ជាតិ​បារាំង​និយាយ​ថា៖ "គ្រាប់​របស់ Ronaldo ជា​គ្រាប់​ល្អ​មួយ​ក្នុង​ប្រវត្តិសាស្រ្ដ ប៉ុន្តែ​គ្រាប់​របស់​ខ្ញុំ​ស្អាត​ជាង"៕ ​​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ