ច្បាស់ការណ៍! ចុងឆ្នាំ២០១៨ ពលរដ្ឋខ្មែរអាចជិះរថភ្លើង ពីភ្នំពេញដល់ប្រទេសថៃ
- 2018-04-04 07:21:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ការណ៍! ចុងឆ្នាំ២០១៨ ពលរដ្ឋខ្មែរអាចជិះរថភ្លើង ពីភ្នំពេញដល់ប្រទេសថៃ
ចន្លោះមិនឃើញ
បន្ទាប់ពីដាក់ឲ្យដំណើរការខ្សែរថភ្លើងពីប៉ោយប៉ែត ទៅសិរីសោភ័ណ(ស៊ីសូផុន) កាលពីព្រឹកមិញនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងខ្សែរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ដែលមានប្រវែងផ្លូវសរុប ៣៨៦គីឡូម៉ែត្រ នៅខែកក្កដា ឬយ៉ាងយូរនៅចុងឆ្នាំ២០១៨នេះ។ ដូចនេះមានន័យថា ប្រជាពលរដ្ឋអាចធ្វើដំណើរតាំងពីភ្នំពេញ រហូតដល់ព្រំដែនថៃ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន Royal Railway Cambodia កំពុងសាងសង់ និងជួសជុលខ្សែរថភ្លើងជាច្រើនដំណាក់កាល ដើម្បីតភ្ជាប់មករាជធានីភ្នំពេញ យ៉ាងសស្រាក់សស្រាំ។ ក្នុងនោះត្រូវតភ្ជាប់ពីខេត្តមួយ ទៅខេត្តមួយមានដូចជា៖
ការតភ្ជាប់ខ្សែរថភ្លើង ពីសិរីសោភ័ណ-បាត់ដំបង គ្រោងនឹងបញ្ចប់ការស្តា និងសាងសង់ នៅចុងខែមេសា ឆ្នាំ២០១៨។
បន្ទាប់មកត្រូវតភ្ជាប់ពីបាត់ដំបង-ពោធិ៍សាត់ គ្រោងនឹងបញ្ចប់ការស្ដា និងសាងសង់ នៅចុងខែឧសភា ឆ្នាំ២០១៨។
ដំណាក់កាលចុងក្រោយត្រូវតភ្ជាប់ពីពោធិ៍សាត់-ភ្នំពេញ ( បាត់ដឹង ) គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០១៨។
ការតភ្ជាប់នេះត្រូវចំណាយពេលវេលាជាច្រើនខែ ហេតុនេះហើយអាចនឹងបញ្ចប់នៅខែកក្កដា ឬចុងឆ្នាំ២០១៨។ ផ្លូវដែកពីភ្នំពេញ-ប៉ោយប៉ែត គ្រោងនឹងចំណាយថវិកាសរុបប្រមាណ ៨៥លានដុល្លារ ដែលជាថវិកាជាតិ។ នេះបើតាមប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន៕