មាន​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ការិយាល័យ​របស់ YouTube ប៉ុន្មាន​ម៉ោង​មុន​នេះ!

  • 2018-04-04 11:19:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស ៣​នាក់​បាន​រង​របួស និង​ម្នាក់​ទៀត​បាន​ស្លាប់ ​ដែល​គេ​សង្ស័យ​ថា​ជា​ខ្មាន់​កាំភ្លើង នៅ​ក្នុង​ស្នាក់​ការ​កណ្ដាល​របស់ YouTube នៅ​ឯ​ទីក្រុង San Bruno រដ្ឋ​ California។

ប៉ូលិស​បាន​និយាយ​ថា ជន​សង្ស័យ​ជា​ខ្មាន់​កាំភ្លើង​នោះ​ជា​ស្ត្រី​ហើយ​គេ​ប្រទះ​ឃើញ​ស្លាប់ នៅ​ក្នុង​អគារ YouTube ដោយ​ការ​បាញ់​សម្លាប់​ខ្លួន។ គេ​បាន​កំណត់​អត្តសញ្ញាណ នារី​ម្នាក់​នោះ​ហើយ​ ដោយ​នាង​មាន​ឈ្មោះ Nasim Najafi Aghdam មាន​អាយុ ៣៩ឆ្នាំ និង​មាន​ទីលំនៅ​នៅ​ទីក្រុង San Diego។

អ្នក​រង​គ្រោះ​ទាំង​អស់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ បន្ទាប់​ពី​ហេតុការណ៍​កើតឡើង។ តាម​ការ​រាយការណ៍​របស់​ភ្នាក់​ងារ​សារ​ព័ត៌មាន ការ​បាញ់​ប្រហារ​នោះ​កើតឡើង​ពី​ហាង​កាហ្វេ ដែល​នៅ​ក្បែរ​នោះ​ហើយ​បន្ត​ចូល​ទៅ ក្នុង​ការិយាល័យ​របស់ YouTube តែ​ម្ដង។

តាម​សាក្សី​ដែល​ធ្វើ​ការ​នៅ​ការិយាល័យ​របស់​ក្រុមហ៊ុន Wallmart នៅ​ក្បែរ​នោះ​បាន​និយាយ​ថា ការិយាល័យ​របស់​លោក​ក៏​បាន​បិទ​ដោយ​ក្រុម​ប៉ូលិស​ដែរ ហើយ​មាន​បម្រាម​មិន​ឲ្យ​បុគ្គលិក​ឈរ​នៅ​ជិត​កញ្ចក់​បង្អួច​ឡើយ ខ្លាច​មាន​ការ​បាញ់​បោះ​កើត​ឡើង​អាច​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត។ លោក​ក៏​បាន​ឃើញ​កង​កម្លាំង​ពិសេស SWAT សំដៅ​ចូល​ទៅ​ក្នុង​ការិយាល័យ YouTube ពី​អគារ​ធ្វើការ​លោក​ដែរ។ លោក​ក៏​បាន​ប្រាប់​មក​ទៀត​ថា មាន​ឡាន​ប៉ូលិស ឡាន​ពេទ្យ​ ឡាន​ទឹក និង​ឡាន​របស់​កង​កម្លាំង SWAT សរុប​ប្រហែល​ជា ២០ ទៅ ៣០គ្រឿងឯណោះ។

មុន​ពេល​ដែល​អគារ YouTube ចាប់​ផ្ដើម​ជម្លៀស​មនុស្ស​ចេញ គេ​ឃើញ​មាន​ការ Tweet ពី​បុគ្គលិក​ដែល​ធ្វើការ​នៅ​ក្នុង​ YouTube តែ​ម្ដង ដែល​ថា​បាន​ឮ​ស្នូរ​កាំភ្លើង។ នេះ​ជា Tweet ដែល​បុគ្គលិក​រូប​នោះ​បាន​ post លើ​បណ្ដាញ​សង្គម Twitter៖

ក្រោយ​ពី​ហេតុការណ៍​នេះ​កើត​ឡើង លោក Sundar Pichai ជា CEO Google ដែល​ជា​ក្រុមហ៊ុន​មេ​របស់ YouTube នោះ​ចេញ​ជា​លិខិត​ទៅ​កាន់​ជនរងគ្រោះ​ និង​បុគ្គលិក YouTube ទាំង​អស់​ពី​ការ​សោកស្ដាយ និង​ការ​ជួយ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​អ្នក​រងគ្រោះ។ នេះ​ជា​លិខិត​ដែល​លោក Sundar Pichai ផ្ញើ​ចេញ​ជា​សាធារណៈ ៖

ចំណែក​ឯ​លោកស្រី Susan Wojcicki​ ដែល​ជា CEO YouTube តែ​ម្ដង​នោះ ក៏​សម្ដែង​ការ​សោកស្ដាយ និង​ព្យាយាម​ផ្ដល់​ជំនួយ​ដល់​ជន​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ លើ​បណ្ដាញ​សង្គម Twitter យ៉ាង​ដូច្នេះ​ដែរ៖

បើ​មាន​ព័ត៌មាន​នានា​ទាក់ទង នឹង​ហេតុការណ៍​នេះ​តទៅ​ទៀត Sabay នឹង​ជម្រាប​ជូន​តាម​ក្រោយ៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី