Man City បរាជ័យធ្ងន់កនៅដី Liverpool ក្នុងសង្គ្រាមវគ្គ៨ក្រុម Champions League

  • 2018-04-04 23:43:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បានយកឈ្នះ Manchester City សឹងមិនគួរឲ្យជឿ ៣ទល់នឹង០ ក្នុងការប្រកួត UEFA Champions League វគ្គ៨ក្រុម។

ជំនួបនៅ Anfield កាលពីយប់មិញ ម្ចាស់ផ្ទះធ្វើបាន ៣គ្រាប់នៅវគ្គទីមួយតែម្ដងគឺដោយ Mohamed Salah នៅនាទី១២ មុនពេល Oxlade-Chamberlain ស៊ុតគ្រាប់ទីពីរនៅនាទី២០ ហើយ Sadio Mane នៅនាទី៣១។

ជ័យជម្នះនេះធ្វើឲ្យ Liverpool មានទំនុកចិត្តសម្រាប់ជើងទីពីរនៅទឹកដី Etihad ដើម្បីបន្តដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយថែមទាំងបង្កើតកំណត់ត្រាមិនដែលចាញ់១៥ជាប់គ្នានៅការប្រកួត Champions League លើទឹកដី Anfield គិតចាប់ពីឆ្នាំ២០១៤មក៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទថ្មី