សត្វរមាំងរាប់ពាន់ក្បាលដើរកាត់ព្រិល បង្កើតបានទិដ្ឋភាពអស្ចារ្យមិនធ្លាប់ឃើញពីមុន

  • 2018-04-05 01:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​ជា​ច្រើន​សន្លឹក​ថត​ដោយ​យន្តហោះ Drone បង្ហាញ​ពី​សត្វ​រមាំង​រាប់​ពាន់​ក្បាល​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​កាន់​ភាគ​ខាង​ជើង​ប្រទេស កាណាដា សម្រាប់​រដូវ​ផ្កា​រីក។

សត្វ​រមាំង​ជាង ៣ ២០០ ក្បាល ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​ដំណើរ​កាត់​វាល​ទឹក​កក​បង្កើត​បាន​ជា​ទិដ្ឋភាព​ដ៏​អស្ចារ្យ និង​កម្រ​បំផុត​មួយ។ ពួក​វា​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​បឹង Jimmy ដើម្បី​ឆ្ពោះ​ទៅ​កាន់​តំបន់ Tuktoyaktuk ក្នុង​រយៈ​ចម្ងាយ​ជាង ១០០ គីឡូម៉ែត្រ។

ជាមួយ​គ្នា​ផង​ដែរ នៅ​ពី​ក្រោយ​រូប​ថត​ដ៏​អស្ចារ្យ​ទាំង​នេះ គឺ​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ជាង​ថត​រូប​ម្នាក់​គឺ​លោក Geoffrey Reynaud ដែល​បាន​ចំណាយ​ពេល​ជាង​ ៨​ខែ​ទម្រាំ​ថត​រូប​ទាំង​នេះ​បាន៕

ចង់​ដឹង​ថា ទិដ្ឋភាពសត្វរមាំងរាប់ពាន់ក្បាលដើរកាត់ព្រិល មានភាពអស្ចារ្យយ៉ាងណា សូមទស្សនារូបភាពខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន