Justin បង្ហាញ​រូបសាក់​ ដែល​ចំណាយ​ពេល​យូរ​ស្មានមិនដល់ក្នុង​រូបថត​ថ្មី

  • 2018-04-05 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​គ្រប់​គ្នា​ប្រាកដ​ជា​បាន​ដឹង​រួច​មក​ហើយ​ថា តារា​ចម្រៀង Justin Bieber ជា​តារា​ចម្រៀង​មួយ​រូប​ដែល​ចូល​ចិត្ត​ការ​សាក់​រូប។

ហើយ​កាល​​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ ម្ចាស់​បទ "Sorry” រូប​នេះ​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ ដោយ​លោក​ដោះ​អាវ​បង្ហាញ​រូប​សាក់​ដែល​លោក​ត្រូវ​ចំណាយ​ពេល ១០០ ម៉ោង​ដើម្បី​បាន​រួច​រាល់។

នៅ​ពី​ក្រោម​រូប​នោះ​ដែរ តារា​ចម្រៀង​រូប​នេះ បាន​សរសេរ​ពាក្យពេចន៍​ជា​ច្រើន​ទាក់ទង​នឹង​រូប​សាក់​ពេញ​ដង​ខ្លួន​របស់​លោក​មួយ​នេះ។ លោក​បាន​សរសេរ​ថា៖ "ប្រសិន​បើ​ការ​សាក់ វា​មិន​ឈឺ ម្ល៉េះ​មនុស្ស​គ្រប់​គ្នា​ពិត​ជា​នាំ​គ្នា​សាក់​មិន​ខាន ហើយ​ប្រាកដ​ណាស់​ប្រហែល​ជា​មិន​មែន​តែ​ម្នាក់​នោះ​ទេ។ អស់​រយៈ​ពេល​ជាង ១០០​ម៉ោង​នៃ​ការ​ប្រឹង​ប្រែង​សាក់​លើ​រូបរាង​កាយ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​មិន​លុប​រូប​ណា​មួយ​វិញ​ជា​ដាច់​ខាត"។ ខ្ញុំ​ពិត​ជា​ស្រឡាញ់​សិល្បៈ​ខ្លាំង ហើយ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​រូបកាយ​ខ្ញុំ​ដូច​ជា​គំនូរ​បែប​នេះ វា​ពិត​ជា​សប្បាយ​ណាស់"៕

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា