Davis Cup ៖ កម្ពុជា​ត្រូវ​ការ​ឈ្នះ Pacific Oceania ៣-០ ដាច់​ខាត

  • 2018-04-05 03:09:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​​វាយ​កូន​បាល់​កម្ពុជា​ត្រូវ​ការ​ឈ្នះ Pacific Oceania ៣-០ ក្នុង​ជំនួប​​ម៉ោង ៥​ ល្ងាច​នេះ​ដាច់​ខាត​ ដើម្បី​គេច​ចេញ​ពី​​វគ្គ​​ជម្រុះ​​​ទៅ ​Group IV នៃ​ព្រឹត្តិការណ៍ Davis Cup ដែល​កំពុង​ធ្វើ​ឡើង​នៅ​​ប្រទេស​វៀតណាម។

​ក្រុម​វាយ​កូន​បាល់​កម្ពុជា បាន​ប្រកួត​ចាញ់​ចំនួន​ពីរ​លើក​រួច​មក​ហើយ​ ក្នុង​ព្រឹត្តិការណ៍​ខាង​លើ ពោល​គឺ​ចាញ់ ម៉ាឡេស៊ី ៣-០ និង​ចាញ់ វៀតណាម ៣-០។ ដូច្នេះ​ត្រូវ​ការ​ឈ្នះ​ក្រុម Pacific Oceania ៣-០ ដាច់​ខាត​ ដើម្បី​​​រក្សា​នៅ​កម្រិត​ III ​នា​ឆ្នាំ​ក្រោយ។ ប៉ុន្តែ​ប្រសិន​បើ​មិន​អាច​ធ្វើ​បាន​ ​នោះ​នឹង​​ត្រូវ​ទៅ​ប្រកួត​ជម្រុះ​​​គេច​ចេញ​​ពី​ការ​ធ្លាក់​ទៅ​លេង​​កម្រិត​ទី​ IV ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៨។

​សម្រាប់​ដៃ​គូ​របស់​ក្រុម​កម្ពុជា​ល្ងាច​នេះ​ក្នុង​ចំណោម​ពីរ​ប្រកួត​របស់​គេគឺ​​ចាញ់ វៀតណាម ២-១ ​និង​ចាញ់ ម៉ាឡេស៊ី ២-១។ នេះ​អាច​បញ្ជាក់​ថា ប្រទេស​នេះ​មាន​កម្រិត​លើ​កម្ពុជា៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​