Van Nistelrooy ​ដល់​អង្គរវត្ត​ភ្លាម ឃើញ​ស្អាត​​​ចាប់​ប្លង់​ថត​រូប បង្ហោះ​អួត​មិត្តភ័ក្ដិ​ភ្លែត

  • 2018-04-06 02:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ruud van Nistelrooy ​បាន​ទៅ​ដល់​ខេត្ត​សៀមរាប ​និង​ដើរ​មើល​ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ​កាល​ពី​ម្សិលមិញ​នេះ ​ហើយ​ក៏​បាន​ជួប​ជាមួយ​អ្នក​គាំទ្រ​មួយ​ចំនួន​ដែល​ស្គាល់​រូប​លោក​នៅ​ទី​នោះ​ដែរ។

រូបភាពពី FB ឈ្មោះ Bunsang Tann Love

ដោយសារ​តែ​បាន​ទៅ​ដល់​កន្លែង​ប្រាសាទ​ដ៏​អស្ចារ្យ​លើ​លោក​នេះ​ហើយ Rooy ​បាន​ចាប់​ប្លង់​ថត​រូប​មួយ​សន្លឹក ​បង្ហោះ​នៅ​លើ Instagram ​ភ្លាម​តែ​ម្ដង​កាល​ពី​ម្សិលមិញ ​ដើម្បី​ជា​ការ​បង្អួត​ដល់​មិត្ត​ខ្លួន​ដទៃ​ទៀត ដែល​មិន​បាន​មក​លេង​នៅ​អង្គរ​វត្ត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ ​ក៏​បាន​សរសេរ​អក្សរ​អង់គ្លេស​អាន​ជា​ខ្មែរ​មួយ​ឃ្លា​ផង​ដែរ​ថា "Orkun Charon Kamphuchia” ។

និយាយ​ពី​អ្នក​គាំទ្រ​ដែល​ចាំ​ជួប​អតីត​កីឡាករ Real Madrid ​នេះ​វិញ ​បាន​ប្រាប់​ដល់​ក្រុម​ការងារ Sabay ​ថា​រូបគេ​រង់ចាំ​នៅ​អង្គរ​វត្ត​មិន​ជួប Idol ​រូប​នេះ​សោះ បែរ​ជា​ចៃដន្យ​ជួប​គ្នា​ក្នុង​បន្ទប់​ទឹក​ទៅ​វិញ ដែល​ជា​រឿង​គួរ​ឱ្យ​អស់​សំណើច​មួយ​សម្រាប់​រូបគេ។ អ្នក​គាំទ្រ​ដែល​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នោះ​បាន​ប្រាប់​ទៀត​ថា Rooy ​រាក់ទាក់ ចូល​ចិត្ត​និយាយ​លេង ​សម​ជា​កីឡាករ​អាជីព ​ហើយ​មិន​ប្រកាន់​ខ្លួន​នោះ​ទេ៕

អត្ថបទ៖ មុន្នីរម្យ