ត្រៀម! ភាពយន្តព្រឺព្រួច សម្តែងដោយ គូម៉ា និង ម៉ៅ គឹមធីតា ចេញផ្សាយយប់នេះ

  • 2018-04-06 08:17:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តមន្តអាគមដ៏ព្រឺព្រួស «គំនូស ៤៩» ដែលជាការសម្តែងលើកដំបូងរបស់លោកគូម៉ា រួមជាមួយ កញ្ញា ម៉ៅ គឹមធីតា នឹងចាក់ផ្សាយយប់នេះហើយ នៅលើ App Soyo តែមួយគត់។

poster រឿង «គំនូស ៤៩»

ក្នុងភាពយន្តនេះ លោក គូម៉ា សម្តែងជាតួអង្គ ស្រួរ និងក្លាយជាអ្នកតាមការពារ កញ្ញា ម៉ៅ គឹម​ធី​តា ដែលសម្តែងជាតួអង្គឈ្មោះ ស្រីនី ពីការប៉ុនប៉ងសម្លាប់របស់គ្រូធ្មប់។ រយៈពេលដែលពួកគេ​​​ទាំងពីរនាក់រត់កាត់បញ្ហា និងពេលវេលាទាំងសប្បាយ ទាំងកម្សត់ និងគ្រោះថ្នាក់ហៀបផុត​ជីវិត​ជា​ច្រើន​លើក និងបណ្តាលឱ្យកើតជាចិត្ត​ស្រលាញ់​​គ្នា​មិនខាន។

ឈុតមួយដែល ស្រីនី ត្រូវគេសន្តំ ហើយចាប់ខ្លួន ស្រួរ សម្តែងដោយគូម៉ាទៅជួយសង្រោះ

ភាពយន្តបែបរន្ធត់ ដែលនឹងបង្ហាញពីអាថ៌កំបាំងនៃការស្លាប់របស់អ្នកភូមិជាបន្តបន្ទាប់ជាង ៤០នាក់នេះ​នឹង​ត្រូវ​បក​ស្រាយ​ចាប់ពីយប់នេះហើយ ជាមួយនឹងទស្សនីយភាពដ៏ព្រឺព្រួច។ លើសពីនេះទៀត ប្រិយមិត្តនឹងបានទស្សនាការសម្តែងលើកទីមួយ​របស់​លោក គូម៉ា ថែមទៀតផង។

គូម៉ា សម្តែងជាតួស្រួរ

នៅ​ចាំ​អី​ទៀត​ ដោន​ឡូត App Soyo ឥឡូវ​នេះ​ ហើយ​ទស្សនា​ភាព​យន្ត​ខ្មែរ​ និង​ភាព​យន្ត​ជា​ច្រើន​ទៀត​ឥត​កំណត់​។

ដោនឡូត Soyo នៅលើ App Store for IOS

ដោនឡូត Soyo នៅលើ Play Store for android

ទស្សនា Trailer រឿង «គំនូស ៤៩» នៅទីនេះ៖

អត្ថបទ៖ Sunny