ជិតដល់ថ្ងៃអង្គរសង្រ្កាន្តហើយ តិចអត់ដឹងឆ្នាំនេះមានអីពិសេសប្លែកពីឆ្នាំមុន?

  • 2018-04-06 09:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទឹកដី​ខេត្ត​សៀមរាប​សល់​ពេល​មិន​ដល់​ប៉ុន្មាន​ថ្ងៃ​ទៀត​នោះ​ទេ​។ ផ្ទាំង​ទស្សនីយភាព​វប្បធម៌​ច្រើន​ទម្រង់​ និង​ការ​កម្សាន្ត​ជា​ច្រើន​​ទៀត ​នឹង​បង្កើត​បរិយាកាស​រីករាយ​សម្រាប់​អ្នក​ដែល​បាន​មក​ទស្សនា។ ចុះប្រិយមិត្ត​ដឹង​ទេ​ថា ​ព្រឹត្តិការណ៍​ឆ្នាំនេះ​មាន​អ្វី​ពិសេស​ខ្លះ និង​ប្លែក​ពី​ឆ្នាំ​មុនៗ​។ ​

តាម​ប្រភពព័ត៌មាន​ពីអ្នក​រៀប​ចំ​កម្មវិធី​អង្គរសង្ត្រាន្ត​ ដែល ​Sabay ​ទទួល​បានឲ្យ​ដឹងថា៖

  • របស់​យក្ស​ដ៏​ធំ​បំផុត​នៅក្នុង​ព្រឹត្តិការណ៍​នោះ​គឺ​បង្កើត​ "មុខ​ហនុមាន​យក្ស"
  • ​ឆ្នាំនេះ ​អង្គរសង្ត្រាន្ត​នឹងរៀប​ចំ​រយៈពេល​៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ ១៦ មេសា​
  • ​បន្ថែម​កម្មវិធី​ពិសេសៗ​២ សរុប​ចំនួន​ ១៧ ​រួមមាន​ កម្មវិធី​ព្រៃប្រសិទ្ធី​ សហស្សវិចិត្រវាយនា ​និង​កម្មវិធី​ផ្សេងៗ​ទៀត
  • ​យុវជន​ស្ម័គ្រ​ចិត្ត​ប្រមាណ​ជិត ៤៣០០នាក់ ​ចាំជួយ​សម្រួល​កម្មវិធី​ ដែលរៀបចំនៅបរិវេណមុខប្រាសាទអង្គរវត្ត​ លានជល់ដំរី​ បរិវេណអង្គរឃ្យុងយូ តំបន់ផាប់ស្ទ្រីត និងសួនច្បារព្រះរាជដំណាក់។

គួររំឭកថា​ ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្តឆ្នាំ ២០១៧ ​បាន​ស្រូប​ភ្ញៀវ​ទេសចរជាតិ​ និង​អន្តរជាតិ​ប្រមាណ​ ១,៦លាននាក់​ និង​រកចំណូល​ចូល​ចរន្ត​សេដ្ឋកិច្ច​ខេត្តសៀមរាប​សរុប​ ៩៥លានដុល្លារ​ ដោយ​​​គិត​ជា​មធ្យម​ភ្ញៀវ​ទេសចរជាតិ​ ​ចាយ​ប្រាក់​ប្រមាណ​ ៥០ ​ដុល្លារ​ក្នុង​ម្នាក់​ រី​ឯ​ភ្ញៀវ​ទេសចរអន្តរជាតិ​​វិញ​ចាយ​​ប្រាក់​​ប្រមាណ​ជា​​៥០០​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​។ នេះបើយោង​តាម​របាយ​ការណ៍​ចេញ​ផ្សាយ​ដោយ​​​​ក្រសួង​​ទេសចរណ៍​​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី