តារាហ្វីលីពីនទាំង​ ១០​នេះត្រូវ​គេជ្រើសថាមាន​ឥទ្ធិពល​មិនធម្មតាក្នុងប្រទេស

  • 2018-04-07 08:21:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រទេស​ហ្វីលីពីន​ វិស័យ​សិល្បៈ​ក៏​មាន​ការ​រីក​ចម្រើន​មិន​ចាញ់​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី​ដែរ។ ចំណែក​តារាៗ​វិញ​ ក៏​កំពុង​ប្រជែង​គ្នា​ ស្វែងរក​ការ​គាំទ្រ​ និង​ប្រជាប្រិយភាព​រៀង២​ខ្លួន។

ដោយ​ឡែក​ក្នុង​ចំណោម​នោះ​ មាន​តែ​ តារា​ ១០​រូប​ប៉ុណ្ណោះ​ ទទួល​បាន​ការ​ពេញ​ចិត្ត​ ហើយ​មាន​ឥទ្ធិពល​ជាង​គេ​ក្នុង​ប្រទេស​ហ្វីលីពីន។ តើ​មាន​អ្នកណា​ខ្លះ​ ទស្សនា​ដូច​ខាងក្រោម៖

១. តារាសម្ដែង​ Anne Curtis

តារា​ស្រី​រូប​នេះ​ ក៏​ទទួល​បាន​ការ​ស្រឡាញ់​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​ដែរ។ បង្ហាញ​ជូន​ពី​ប្រជាប្រិយភាព​លើ​គណនី​សង្គម​វិញ​ នាង​ទទួល​បាន​ការ​ចុច​ Like ដល់​ទៅ​ ១៤,៣លាន ពី​សំណាក់​អ្នក​លេង Facebook ស្រប​ពេល​ Instagram របស់​នាង​ មាន​អ្នក​ចុចតាមដាន (Follower) ៨,៦លាន នាក់ និង​មាន​អ្នកតាមដាន​ Twitter ១០,៤លាន ​នាក់។

២. តារាសម្ដែង​ Marian Rivera

បើ​និយាយ​ពី​តារា​ហ្វីលីពីន​ គ្រប់​គ្នា​នឹក​ដល់​មុន​គេ​គឺ​ Marian។ នាង​តែង​លេច​មុខ​ស្ទើរ​គ្រប់​រដូវកាល​ក្នុង​ពិភព​សិល្បៈ។ រាល់​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ពី​តារាស្រី​រូប​នេះ​ តែង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ឥត​ស្រាកស្រាន្ត។ ដោយឡែក​ ចំពោះ​ទំព័រ​ហ្វេស​ប៊ុក​របស់​ Marian មាន​ចំនួន​ Like ១៨,៣លាន ។ រីឯ Instagram មាន​អ្នក​តាមដាន ៤,៧លាន នាក់។

៣. តារាសម្ដែង​ Angel Locsin

កេរ្តិ៍ឈ្មោះ​របស់​ Angel ក៏​មិនធម្មតា​ដែរក្នុង​ប្រទេស​ហ្វីលីពីន។ ជាក់ស្ដែង​ ហ្វេសប៊ុក​របស់​នាង​ មាន​អ្នក​ចុច​ Like ១៥លាន​ ខណៈ​ Instagram មាន​អ្នក​តាមដាន​ ៣,៩លាន និង​ Twitter ចំនួន​ ១០,៣លាន នាក់។

៤. តារាចម្រៀង​ Yeng Constantino

ហ្វេសប៊ុក​ មាន​ចំនួន​ Like ១២លាននាក់

Instagram៖ មាន​អ្នក​តាមដាន​ ៣,៩លាននាក់

Twitter៖ មាន​អ្នក​តាមដាន​ ៧,២៧លាននាក់

YouTube៖ មាន​អ្នក​ចុច​ Subscribe ២៤៣ ០០០

៥. តារាកំប្លែង​ Vice Ganda

ហ្វេសប៊ុក​មាន​ ១៤,៤លាន Like

Instagram៖ មានអ្នកតាមដាន​ ៥,៨លាន​នាក់

Twitter៖ មាន​អ្នក​តាមដាន​ ១០,៦លាននាក់

៦. តារា​សម្ដែង​ Toni Gonzaga

ហ្វេសប៊ុក​មានចំនួន​ ១៣លាន​ Like

Instagram មាន​អ្នក​តាមដាន​ ៤,២លាននាក់

៧. តារាសម្ដែង​ Kim Chiu

ហ្វេសប៊ុក​មាន​ចំនួន​ ១១,៤លាន Like

Instagram មាន​អ្នក​ចុច​តាមដាន ៤,២លាន​នាក់

Twitter មាន​អ្នក​ចុច​តាមដាន ១,១៨លាននាក់

៨. តារាសម្ដែង​ Kathryn Bernardo

ហ្វេសប៊ុក​មាន​ ៣,២លាន Like

Instagram មាន​អ្នក​តាមដាន ៦,១លាន​នាក់

Twitter មាន​អ្នក​ចុច​តាមដាន​ ៨,១លាននាក់

៩. តារាសម្ដែង​ Liza Soberano

ហ្វេសប៊ុក​មាន ៣,៤លាន Like

Instagram មាន​អ្នក​តាមដាន ៧,១លាននាក់

Twitter មាន​អ្នក​តាមដាន​ ២,៥៧លាននាក់

១០. តារាសម្ដែង​ Erich Gonzales

ហ្វេសប៊ុក​ មាន​ ៩,៣លាន Like

Instagram មាន​អ្នក​ចុចតាមដាន​ ៣លាននាក់

ប្រភព៖ Team Dantes   ប្រែ​សម្រួល៖ យី សុធារី